adverise with khmeread Unnamed %282%29

អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់​បុរស​២​នាក់​ជួញដូរ​ថ្នាំញៀន​

    ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​រួមទាំង​ថ្នាំញៀន​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បើក​កា​រសើប​អង្កេត​រហូត​ឈានទៅដល់​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​អត់​លេខ​ផ្លូវលំ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

   មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ​ញឹក ពី​ណុល ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរប​សន្តិសុខ ស្នាក់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ស្រុកកំណើត​នៅ​ភូមិ​អង្គ​វ​ស្រែ ឃុំ​ត្រពាំង​ព្រីង ស្រុករ​មា​ហែក ខេត្តស្វាយរៀង​និង ទី​២-​ឈ្មោះ​ប៉ន អួ​ច ភេទ​ប្រុស​អាយុ ៣៤​ឆ្នាំ មុខរបរ​មេការ​ក្លឹប​អិ​ច​សូន ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ  ។​

     មន្ត្រី​អាវុធហត្ថ​បន្តថា ដោយមាន​កា​រាយ​ការ​ពី​ប្រជាពលរដ្ឋ​កម្លាំង​អាវុធហត្ថ​បាន​តាមដាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈានទៅដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ខណៈ​កំពុង​សម្ងំ​នៅក្នុង​ផ្ទះ​។ ក្នុង​ប្រតិបត្តិការ​ខាងលើនេះ​ដល​ហូត​ថ្នាំញៀន​ក្រាម​ស​ថ្លា​ចំនួន​១៧​កញ្ចប់​ធំ​ល្មម​៧​ធំ​១​សរុប​២៥​កញ្ចប់​និង​ជ​ញ្ជី​ក​សម្រាប់​ថ្លឹង​មួយ​។​

      ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​បាន​បញ្ជូនទៅ​ការិយាល័យ​ក្រុង​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕​

adverise with khmeread

មតិយោបល់