adverise with khmeread Untitled 1

លោកមេភូមិសាកថ្មទូរស័ព្ទដាក់លើទ្រូងឆក់ស្លាប់

    ​ភ្នំពេញ ៖  លោក​មេភូមិ​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​គាត់​បាន​យក​ទូរស័ព្ទ​ដោត​សាក​ថ្ម ហើយ​ដាក់​ទូរស័ព្ទ​លើ​ទ្រូង​បណ្តាលឱ្យ​ឆក់​ស្លាប់​ភ្លាមៗ  កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​១១​កញ្ញា​ឆ្នាំ​២០១៦​នេះ  ។​
    
​    ​ប៉ូលិស​និយាយថា សព​ឈ្មោះ គឹម​ពៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​ជា​មេភូមិ​គោក​បន្ទាយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ បាន​ស្លាប់​ដោយ​ឆក់​ចរន្ត​អគ្គីសនី ។​


    
​    ​ប៉ូលិស​បន្តថា  មូលហេតុ​នៅ​ថ្ងៃ​១១​កញ្ញា​ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​រសៀល បាន​ដេកស្លាប់​នៅលើ​ឥ​ការ៉ូ​ក្នុងផ្ទះ ដោយសារ​គាត់​នៅពេល​ដេក​បាន​យក​ទូរស័ព្ទ​ម៉ាក​IPhone​ដោត​សាក​ថ្ម​ជាប់​នឹង​ព្រី​ភ្លើង​រួច​កាន់​ជាប់​នឹង​ដៃស្តាំ​ដាក់​លើ​ដើមទ្រូង រួច​ក៏​ឆ្លងភ្លើង​អគ្គិសនី​បណ្តាលឱ្យ​គាត់​ឆក់​ស្លាប់​តែម្តង​៕​

adverise with khmeread

មតិយោបល់