adverise with khmeread Unnamed

ប៉ូលិសខណ្ឌទួលគោកចាប់ចោរវាយប្លន់យកម៉ូតូ២នាក់ប្រគល់ឱ្យប៉ូលិសខណ្ឌឫស្សីកែវ

    ​ភ្នំពេញ ៖  ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ខណ្ឌទួលគោក​ឃាត់ខ្លួន​បន្ទាប់ពី​បានធ្វើ​សកម្មភាព វាយយក​ម៉ូតូ​នៅ​ថ្ងៃទី​១១​កញ្ញា​ឆ្នាំ​២០១៦ វេលា​ម៉ោង ១២ ហើយ​ប្រគល់ឱ្យ​ប៉ូលិស​ខណ្ឌឫស្សីកែវ​ដែលជា​ទីកន្លែង​កើតហេតុ  ។​

​    ​ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ទួល​សង្កែ ខណ្ឌឫស្សីកែវ​បានទទួល​ជនសង្ស័យ ពី​ប៉ូលិស​ខណ្ឌទួលគោក​ចំនួន​២​នាក់​គឺ​១-​ឈ្មោះ រស់ ច័ន្ទ​សុ​ភ័​ក្រ​ដា​រា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ខ្មែរ មុខរបរ​សន្តិសុខ​ឯកជន​( ឃាត់ខ្លួន​) និង​២-​ឈ្មោះ ទ្រី មួយ​អ៊ី  ភេទ​ស្រី អាយុ​២១​ឆ្នាំ ខ្មែរ មុខរបរ​: មិន​ប្រាកដ​( ឃាត់ខ្លួន​) ។​ចំណែក​ជនរងគ្រោះ ពុំទាន់​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅឡើយ​។​

​    ​ម៉ូតូ​ជនរងគ្រោះ ០១​គ្រឿង​ម៉ាក HONDA C125 ព​ណ៏​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ លេខ​តួ​&​លេខ​ម៉ាស៊ីន​9023214 ស្លាក​លេខ​( គ្មាន​) ។​

​    ​តាម​ការបំភ្លឺ​សាក្សី​ក្បែរ​កន្លែងកើតហេតុ នៅ​ថ្ងៃទី​១១​កញ្ញា​ឆ្នាំ ២០១៦ វេលា​ម៉ោង​០៥​និង​៣០​នាទី នៅ​ចំណុច​លើផ្លូវ​២៧៣​កែង​ផ្លូវ​រថភ្លើង ក្រុមទី​១ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ឃើញ​ជនរងគ្រោះ​ម្នាក់ ត្រូវ​ជនសង្ស័យ​ចំនួន​៣​នាក់​ព្រួត​វាយ រួច​ជនសង្ស័យ​ម្នាក់​បាន​យក​ម៉ូ តូ​ជនរងគ្រោះ​ជិះ​ចេញ​បាត់​។ រីឯ​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​គេចខ្លួន​បាត់ទៅ ហើយ​ជនរងគ្រោះ​ក៏​ចេញពី​កន្លែងកើតហេតុ​បាត់​ដែរ​។​

​    ​តាម​ចម្លើយសារភាព​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ចំនួន​០២​នាក់​ខាងលើ​ថា​: នៅ​ម៉ោង​០៨​ថ្ងៃទី​ខែ​ឆ្នាំ​ដដែល  គឺ​ឈ្មោះ ហៅ ( ពៅ​ឆ្វេង​) ភេទ​ប្រុស ប្រហែល​អាយុ​២០​ឆ្នាំ​ជាង ទី​លំ​និង​មុខរបរ​មិន​ប្រាកដ បានឱ្យ​ពួកខ្លួន​ទៅយក​ម៉ូតូ​០១​គ្រឿង​ម៉ាក​ខាងលើ​ទុក​ក្រោម​ដើមឈើ​ក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក​។ ពេលទៅដល់​ពួកខ្លួន​យក​ជិះ​ចេញ​បាន​បន្តិច​ស្រាប់តែ​សមត្ថកិច្ច​ឃាត់ខ្លួន​ពួក​ខ្ញុំ​តែម្ដង​។​

​    ​ករណី​ខាងលើ​អធិការដ្ឋាន​ខណ្ឌ និង​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​០២​នាក់​ខាងលើ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​ច្បាប់ និង​បន្ត​ស្រាវជ្រាវ​បក្សពួក​ដៃដល់​ទៀត ៕

adverise with khmeread

មតិយោបល់