adverise with khmeread 0

បង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងក្រោមរូបភាពស្លាកយីហោ98អ៊ីនធឺណែត24h​ ឃាត់ខ្លួនមនុស្ស៧នាក់

    ​ភ្នំពេញ ៖ ក្រោយពី​បាន​ស្រាវជ្រាវ ចំពោះ​ទីតាំង​បំរើសេវា​កម្ម 98​អ៊ី​ន​ធឺ​ណែ​ត​មួយកន្លែង​មាន​បង្កប់​លេងល្បែង​ស៊ីសង​ប្រភេទ​ភ្នាល់​បាល និង បៀរ​កាស៊ីណូ (Baccarat) ដែលជា​ប្រភេទ​ល្បែង​លេង​និង​ស៊ីសង​តាម​អន​ឡាញ​រួចមក  នៅ​ថ្ងៃទី​១១ កញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង ៣​រសៀល​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​។​

​    ​កិច្ចប្រតិបត្តិការ​បង្ក្រាប់​ជាក់ស្តែង​ចំពោះ​ទីតាំង​ខាងលើ​ដែល​ស្ថិតនៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​907 ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ក្រោម​ការដឹកនាំ​បញ្ជា​បង្ក្រាប​ផ្ទាល់​ដោយ​លោក​វរៈសេនីយ៍ឯក ទៀង ច័ន្ទ​សារ ដោយមាន​ការចូលរួម​សម្របសម្រួល​ពី​សំណាក់​
​លោក​ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ  សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ និង​កម្លាំង​ប្រជា​ការពារ​។​

​    ​ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ពាក់ព័ន្ធ​ចំនួន ៧​នាក់ នឹង​កុំព្យូទ័រ​ចំនួន​១៥​គ្រឿង ទូរ​ទស្ស​២​គ្រឿង​។ ក្រោយពី​កិច្ចប្រតិបត្តិការ​ត្រូវបាន​បញ្ចប់ សមាសភាព​ពាក់ព័ន្ធ​ខាងលើ​ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​ដើម្បី​សាកសួរ នឹង​កសាង​សំណុំ​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី  ៕​

adverise with khmeread

មតិយោបល់