Index

បង្ហាញអត្តសញ្ញាណតារាចម្រៀងស្រីឆបោកប្រាក់ សឿងគ្រី ជាង២លានដុល្លារ

​    ​កាលពី​ថ្ងៃ​ច័ន្ទ បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​បានបញ្ជាក់​ពី​អត្តសញ្ញាណ​របស់​តារា​ស្រី ដែល​ជាប់​ពីបទ​ឆបោក​។​
​    ​សមាជិក​របស់​ក្រុម Big Bang សឿង​គ្រី​(Seungri) បាន​ប្តឹង ស៊ីន អឺ​នស​ង់ (Shin Eun Sung) ពីបទ​ឆបោក​កាលពី​ថ្ងៃទី​២៩​ខែធ្នូ​។ តាម​ចោទថា​តារាចម្រៀង ស្រី​កូរ៉េ​រូបនេះ បាន​បោក​បញ្ឆោត​ឲ្យ​តារាចម្រៀង សឿង​គ្រី វិនិយោគ​ប្រាក់​ជាង​២​ពាន់​លាន​វ៉ុ​ន​លើ​អចលនទ្រព្យ ប៉ុន្តែ​នាង​បានគេច​ខ្លួន​ជាមួយនឹង​ប្រាក់​នេះ​។
     ​ពីរ​ខែ​ក្រោយមក នាង​បាន​ស្នើសុំ​ទឹកប្រាក់​៥០​លាន​វ៉ុ​ន​បន្ថែមទៀត​ជា​ប្រាក់​ដើមទុន​សម្រាប់​ការវិនិយោគ ដែល​ធ្វើ​ឲ្យ សឿង​គ្រី បាត់បង់​ប្រាក់​សរុប ២,០៥​លាន​វ៉ុ​ន​។​
​ក្រុមហ៊ុន YG Entertainment ជាទី​ភ្នាក់ងារ​របស់​ក្រុម​ចម្រៀង Big Bang បាន​លើកឡើងថា ស៊ីន អឺ​នស​ង់ បាន​បញ្ចុះបញ្ចូល សឿង​គ្រី កាលពី​ខែមិថុនា​ឆ្នាំ​២០១៤ ហើយ​ថា នឹង​រកបាន​ប្រាក់ចំណេញ​ច្រើនសន្ធឹក​សន្ធាប់​តាមរយៈ​ការវិនិយោគ​លើ​អចលនទ្រព្យ​នេះ​។ ទីភ្នាក់ងារ​នេះ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា បញ្ហា​ឆបោក​ជុំវិញ​ការវិនិយោគ​លើ​អចលន​ទ្រ​ពរ​បស់ សឿង​គ្រី គឺជា​រឿង​ឯកជន ប៉ុន្តែ​ទោះយ៉ាងណា ក្រុមហ៊ុន​នេះ​សន្យា​ផ្តល់​ការគាំទ្រ​ដល់​តារាចម្រៀង​រូបនេះ​ដដែល​។​
     អឺ​នស​ង់ ជួប​ការលំបាក​ខ្លាំង​ក្នុង​ឆាកជីវិត ដោយសារតែ​អាល់​ប៊ុ​ម​របស់​នាង​មិនបាន​ទទួលជោគជ័យ​និង​គ្មាន​ការគាំទ្រ​ទាំង​នៅ​ប្រទេស​កូរ៉េ​និង​ជប៉ុន​។ នាង​បានចេញ​ផ្សាយ​អាល់​ប៊ុ​ម​រូបអាក្រាត​តាម​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត​កាលពី​ឆ្នាំ​២០០៩​។ អឺ​នស​ង់ ក៏បាន​បញ្ចប់​អាជីព​ចម្រៀង​របស់​នាង​ជា​ផ្លូវការ​នៅ​ឆ្នាំ​នោះដែរ​៕

មតិយោបល់