adverise with khmeread Unnamed %286%29

ឡានធំ​បើក​ត្រឡប់ក្រោយ​មិន​ប្រយ័ត្ន​ម៉ូ​​តូ​បុក​ប្រាវ​សន្លប់​ធំ​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រវាង​រថយន្ត​និង​ម៉ូតូ​កើតឡើង​នៅ ថ្ងៃទី​១១ ​កញ្ញា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១២ ​និង​៤០​នាទី​ថ្ងៃត្រង់​នៅលើ​ផ្លូវជាតិ​លេខ​០៦ ចន្លោះ​គីឡូ​មែត្រ​លេខ​២៥-២៦​ត្រង់ចំណុច​ភូមិ​កោះ​រការ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កដោយ​រថយន្ត​ម៉ាក​ហ៊ិ​ន​ដាយ​ពណ៌​ប្រេ​ផះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​​ 3C-0125 អ្នកបើកបរ​(​រត់គេច​បាត់​)។​ ចំណែក​ភាគី​ម៉ូតូ​ឈ្មោះ​ចាន់ ទៀង ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រកា​កោង​ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល​របួសធ្ងន់។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ និង​វេលា​កើតហេតុ​ខាងលើ រថយន្ត​បង្ក​បាន​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ បាន​បត់​ត្រឡប់ក្រោយ​មិន​ប្រយ័ត្ន ស្របពេលនោះ ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ​C100​ កូរ៉េ​ពណ៌​ស្លា​ទុំ​គ្មានស្លាកលេខ បើកបរ​ដោយ​ឈ្មោះ​ ចាន់ ទៀង ដែល​ធ្វើដំណើ​ពី​ត្បូង​ទៅ​ជើង​ដោយ​បើកបរ ​(​បញ្ច្រាសទិស​) ហើយ​បាន​ទៅបុក​រថយន្ត​ដែល​បត់​ខាងលើ បណ្ដាលឱ្យ​របួសធ្ងន់​ដល់​អ្នកបើកបរ​ម៉ូតូ ហើយ​បាន​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។​

    ចំពោះ​ម៉ូតូ​និង​រថយន្ត បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ដើម្បី​រង់ចាំ​ការដោះស្រាយ​ពេល​ក្រោយ៕
 

adverise with khmeread

មតិយោបល់