1

បុគ្គលិក​ផ្សារ​ទំនើប​លួច​សម្ភារៈ​ត្រូវ​ប៉េអឹម​ឃាត់ខ្លួន​

    សៀមរាប​ ៖ ស្ត្រី​ម្នាក់​មានមុខ​របរ ជា​បុគ្គលិក ផ្សារ​ទំនើប​ធី​ការ៉េ ត្រូវបាន​កម្លាំង​អាវុធហត្ថ ខេត្តសៀមរាប ឃាត់ខ្លួនក្រោយពី​ធ្វើ សកម្មភាព​លួច ម៉ោង​៣​រសៀល ថ្ងៃទី​៩ ​ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​មណ្ឌល​៣​ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​កន្លងទៅនេះ ហើយនឹង​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃ​ស្អែ​នេះ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ​ យី កាន់​ដា​សោ​ភ  អាយុ​២៣ ឆ្នាំ​ទីលំនៅ ភូមិ​វត្ត​បូព៌ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​បានធ្វើ​សកម​ម​ភាព​លួច​យក នាឡិកា​បាន​៣​គ្រឿង, ​ទឹកអប់​១​ដប ក្រវិល​១​គូ, ​កាបូប​ដាក់​ប្រាក់​៤, ខ្សែដៃ​២ និង​សម្ភារៈ មួយចំនួនទៀត​។​

    បច្ចុប្បន្ន សមត្ថកិច្ច អាវុធហត្ថ​បាន​កសាង សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​នា​ថ្ងៃ​ចន្ទ​ស្អែក​នេះ៕
 

មតិយោបល់