adverise with khmeread Unnamed %281%29

ឃាត់​ជនសង្ស័យ​ម្នាក់​ឆក់យក​ទូរស័ព្ទ​ពី​ជនជាតិ​ចិន​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​វត្តភ្នំ ខណ្ឌដូនពេញ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១១ ​កញ្ញា​​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១ ​និង​៣០​នាទី​នៅ​ចំណុច​មុខផ្ទះ​សំណាក់​ន័​រ​ម៉េ​ត​មាន​ទីតាំង​ផ្ទះ​លេខ​៩១​អឺ​០ ផ្លូវ​លេខ​១០៨ ភូមិ​៣ សង្កាត់​វត្តភ្នំ​​ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​វត្តភ្នំ​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សេង ឆេង​ហាន ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ ពីបទ​ឆក់​ទូរ​ស័ព្ទដៃ។​

    ចំណែក​ជនរងគ្រោះ ឈ្មោះ​ ZHU  HONGYU ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ចិន​មុខរបរ​លក់ដូរ ទីលំនៅ​ស្នាក់នៅ​សណ្ឋាគារ​(​មិនទាន់​ដឹង​)​។  សម្ភារៈ​បាត់បង់ ទូរស័ព្ទដៃ​មួយគ្រឿង ត្រូវបាន​ជនសង្ស័យ​ដែលជា​បក្ខពួក​យក​រត់​គេចខ្លួនបាត់​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី៕
 

adverise with khmeread

មតិយោបល់