adverise with khmeread 0

កូរ៉េខាងជើង​និយាយថា​ទឹកជំនន់​ធ្វើឱ្យ​រលំ​អគារ​រាប់ម៉ឺន​ខ្នង​

    ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​និយាយ​នៅ​ថ្ងៃអាទិត្យ​ទី​១១​កញ្ញា​ថា ទឹកជំនន់​បាន​បំផ្លាញ​អគារ​រាប់ម៉ឺន​ខ្នង​ក្នុង​កូរ៉េខាងជើង​ភាគ​ឦសាន បន្ទាប់ពី​មាន​ភ្លៀង​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​ជួប​ជាច្រើន​ទសវត្សរ៍​មកនេះ ដោយ​ឥឡូវ​កូរ៉េខាងជើង​កំពុង​អំពាវ​ឱ្យ​ទាហាន​និង​ជន​ស៊ីវិល​រួម​កម្លាំង​គ្នា​ជួយ​ជនរងគ្រោះ​។ 

​    ​របាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ KCNA ពុំបាន​បញ្ជាក់​ពី​ចំនួន​អ្នកស្លាប់​ពិតប្រាកដ ឬ​តួលេខ​ឱ្យ​ច្បាស់លាស់​អំពី​ការខូចខាត​ទេ​។ 

​    ​របាយការណ៍​មួយ​របស់ UN កាលពី​សប្តាហ៍​មុន ដែល​ដកស្រង់​ទិន្នន័យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និយាយថា មនុស្ស​៦០ នាក់​ស្លាប់ និង ៤៤.០០០ នាក់​គ្មាន​ទីលំនៅ​នៅតាម​បណ្តោយ​ទ​ន្ល Tumen ដែល​ខណ្ឌ​ព្រំដែន​រវាង​ចិន​និង​កូរ៉េខាងជើង​។ 

​    ​របាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ ដែល​ដកស្រង់​ពី​គណៈកម្មាធិការ​កណ្តាល​នៃ​បក្ស​ពលករ ដែល​កាន់អំណាច និយាយថា "​ផ្ទះសម្បែង និង​អគារ​សាធារណៈ​រាប់ម៉ឺន​ខ្នង​បាន​រលំ និង​ផ្លូវ​រថភ្លើង ផ្លូវថ្នល់ រោងចក្រ​ផ្គត់ផ្គង់​ថាមពល រោងចក្រ​នានា និង​ដី​កសិកម្ម​ត្រូវបាន​បំផ្លាញ ឬ​ជន់​លិច​"​។ 

​    ​របាយការណ៍​បាន​បន្ថែមថា ប្រជាជន​នៅ​ខេត្ត​ហាម​យ៉ុង​ខាងជើង​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​។ 

​    ​គួរ​បញ្ជាក់ថា ទឹកជំនន់ និង​គ្រោះរាំងស្ងួត​បាន​រ៉ាប់រង​មួយផ្នែក​ចំពោះ​គ្រោះ​ទុរ្ភិក្ស ដែល​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ចន្លោះ​ឆ្នាំ ១៩៩៤ និង ១៩៩៨ ជាមួយ​ការគ្រប់គ្រង​សេដ្ឋកិច្ច​មិន​ត្រឹមត្រូវ និង​ការបាត់បង់​ការគាំទ្រ​ពី​សំណាក់​សូ​វៀត រឹត​បន្ថែម​ការលំបាក​ដល់​កូរ៉េខាងជើង​៕ 

​ប្រភព​៖ straitstimes

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់