adverise with khmeread Untitled 1

សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​ព្រមាន​ថា​កាស AirPods អាច​បណ្តាលឱ្យ​ខូច​សរសៃឈាម​ខួរក្បាល​ដោយសារ​ចំហាយ​វិទ្យុសកម្ម​

    ​ក្រុមហ៊ុន Apple បាន​បំបាត់ចោល​កាស​មាន​ខ្សែ សម្រាប់​ទូរស័ព្ទ​ថ្មី​របស់ខ្លួន iPhone 7​។ កាស​ថ្មី​របស់ iPhone មាន​ឈ្មោះថា AirPods បានធ្វើឱ្យ​មនុស្ស​ជ្រួលជ្រើម ដោយសារ​វា​មាន​គុណភាព​ខ្ពស់ ធុន​មិន​ជ្រាប​ទឹក និង​ភ្លឺ​រលើបរលោង​។ 

​    ​នាយក​ប្រតិបត្តិ លោក Tim Cook បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ថា កាស​ឥត​ខ្សែ​នេះ​គឺជា​ជំហាន​ដំបូង​ឆ្ពោះទៅរក​អនាគត​គ្រឿង​អេ​ឡិច​ត្រ​និ​ច​លែងមាន​ខ្សែ​។ 

​    ​ទោះយ៉ាងណា ក្រុម​អ្នកជំនាញ​ខាង​សុខភាព​ព្រមាន​ថា កាស​ពណ៌​ស​តូច​ម៉ូ​ដែល​ថ្មី​ឥត​ខ្សែ​នេះ​មាន​ផលប៉ះពាល់​ប្រកបដោយ​គ្រោះថ្នាក់​ចំពោះ​សុខភាព​។ នេះ​បើ​យោងតាម​វេ​ប​សាយ Daily Mail​។​

​    ​ដំណើរការ​ដោយ​ថាមពល Bluetooth កាស AirPods បញ្ជូន​រលក​វិទ្យុសកម្ម​សម្ពាធ​ទាប​ចូលក្នុង​ត្រចៀក​មនុស្ស​។​

​    ​ហើយ​ការស្រាវជ្រាវ​បង្ហាញថា ការបញ្ជូន​រលក​វិទ្យុសកម្ម​នេះ​ចូល​ត្រចៀក​យូរ​ខែ​ឆ្នាំ​នឹងធ្វើ​ឱ្យ​សឹក​របាំង​ការពារ​សរសៃឈាម​ខួរក្បាល ដែលមាន​សារៈសំខាន់​បំផុត​សម្រាប់​ការពារ​ខួរក្បាល​ពី​ជាតិពុល​គីមី​។ 

​     លោក​វេជ្ជបណ្ឌិត Joel Moskowitz សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ UC Berekely School of Public Health បាន​ប្រាប់ Daily Mail Online ថា "​យើង​កំពុង​លេងសើច​ជាមួយ​ភ្លើង​។ អ្នក​កំពុង​ដាក់​ឧបករណ៍​បញ្ចេញ​កម្តៅ​ម៉ៃ​ក្រូ​វ៉េវ​ក្បែរ​ខួរក្បាល​របស់​អ្នក​"​។ 

​    ​ចំនួន​ប្រេកង់​ជាក់លាក់​នៃ​ការបញ្ចេញ​រលក​វិទ្យុសកម្ម​ពី​កាស AirPod Bluetooth នៅ​មិនទាន់​បញ្ចេញ​ឱ្យដឹង​នៅឡើយ​ទេ​៕

​ប្រភព​៖ ដេលី​មែ​ល

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់