លើសទម្ងន់គឺជាបញ្ហាដ៏ធំមួយនាពេលបច្ចុប្បន្ន។ ក្នុងឆ្នាំ ២០០៣ យ៉ាងហោចណាស់ ១ ពាន់លាននាក់ជុំវិញពិភពលោកលើសទម្ងន់ និង ក្នុងឆ្នាំ ២០១៣ មានច្រើនជាង ២ ពាន់លាននាក់។
ខាងក្រោមនេះគឺជាទម្លាប់អាក្រក់ទាំង ៨ ដែលធ្វើឱ្យមនុស្សធាត់៖
១. ទទួលទានអាហារគ្មានសុខភាព គ្មានកាល់ឡូរី ឬកម្រិតកាល់ឡូរីទាប (កាល់ឡូរីជាអ្នកដុតជាតិខ្លាញ់)។
២. ទទួលទានអាហារមានជាតិខ្លាញ់ទាបតែសម្បូរជាតិស្ករខ្ពស់។
៣. ទទួលទានរបបអាហារមានជាតិប្រូតេអ៊ីនខ្ពស់។
៤. មិនហ៊ានផឹកទឹកច្រើន ព្រោះខ្លាចឡើងទម្ងន់ តែតាមការពិតវារឹតតែធ្វើឱ្យឡើងទម្ងន់។
៥. អត់ទទួលទានអាហារសម្រន់សោះ។ អ្នកជំនាញនិយាយថា ពិសាអាហារស្រន់ខ្លះជួយពន្លឿនការដុតរំលាយអាហារ និងជួយសម្រកទម្ងន់ផងដែរ។ អាហារសម្រន់គួរតែជាអាហារល្អដល់សុខភាព។
៦. ទទួលទានញាំបន្លែជាមួយនឹងទឹកម៉ាយ៉ាណែត (mayonnaise)។
៧. មិនព្រមពិសាជាតិខ្លាញ់ល្អ ដូចជាអូមេហ្គាបីដែលមានក្នុងត្រីជាដើម។
៨. ហាត់ប្រាណពេលឃ្លាន ឬក្រពះទទេរ៕
