adverise with khmeread 1

គ្រាន់តែ​ស្ទះចរាចរណ៍​នៅ​បាងកក​ដឹង​ខាត​ប៉ុន្មាន​លុយ​ទេ​?

    ​យោងតាម​ការសិក្សា​មួយ​បានឱ្យដឹងថា ការស្ទះ​ចរាចរណ៍​នៅក្នុង​ទីក្រុង​បាងកក​បានធ្វើឱ្យ​ខាត​សេដ្ឋកិច្ចជាតិ​ថៃ​ដល់​ទៅ ១១ ពាន់​លាន​បាត​កាលពី​ឆ្នាំមុន​សម្រាប់​ឱកាស​ដែល​បាត់បង់​អំឡុងពេល​ស្ទះ​នេះ ស្រប​ពេលដែល​មនុស្ស​បាន​ចំណាយ ៣៥ នាទី​ដើម្បី​ធ្វើដំណើរ​ក្នុង​ទីក្រុង​ក្នុងឆ្នាំនេះ​ច្រើនជាង​ឆ្នាំមុន​។​

​    ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Kasikorn បាន​ស្រាវជ្រាវ​ឃើញថា ថ្លៃ​ឱកាស​ដែល​បាន​បាត់បង់​ដោយសារ​ការកកស្ទះ​ចរាចរណ៍​មានតម្លៃ ១១ ពាន់​លាន​បាត​ក្នុង​មួយឆ្នាំ​ឬក៏ ៦០ លាន​បាត​ក្នុង​មួយថ្ងៃ ដោយ​យោងតាម​តម្លៃ​សេដ្ឋកិច្ច​ដែល​មនុស្ស​អាចបង្កើត​បាន ប្រសិនបើ​ពួកគេ​មិន​ជាប់គាំង​ក្នុង​យានយន្ត​។​

​    ​ការកកស្ទះ​នេះ​បាន​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​នៅ​ផ្នែក​ចំនួន​បី​។ ទីមួយ​គឺ​ការស្ទះ​ចរាចរណ៍​ធ្វើឱ្យ​ផ្លាស់ប្តូរ​របៀប​រស់នៅ​ដែលនាំឱ្យ​ខ្វះ​ធនធាន​បម្រុង និង​ការផ្លាស់ប្តូរ​រូបភាព​នៃ​ការចំណាយ​។​

​    ​ទី​ពីរ​គឺ​ការស្ទះ​ចរាចរណ៍​បាន​បណ្តាលឱ្យ​តម្លៃ​ថាមពល​កើនឡើង​ដល់​ទៅ ៦ ពាន់​លាន​បាត​ក្នុង​មួយឆ្នាំ ដែល​រ៉ាប់រង​ដោយ​អ្នកដំណើរ​មួយ​មុខ​គត់​។​

​    ​ទី​បី​គឺ​ការកកស្ទះ​ក៏​ព​ន្លឿ​ន​ដល់​តម្រូវការ​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​នឹង​បន្ថែម​លុយ​ថ្មី​ទៅក្នុង​សេដ្ឋកិច្ច និង​ផ្តល់​ផលប្រយោជន៍​ដល់​មុខ​ជំនួញ និង​មនុស្ស​៕

ប្រភព៖ ​បាងកក​ប៉ុស្តិ៍​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់