adverise with khmeread 32451

ខ្ចីម៉ូតូមួយភ្លែតយកទៅបាត់ទើបចាប់ខ្លួនបាន

     ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​៨​មករា​ឆ្នាំ​២០១៦​នេះ ពីបទ​រំលោភ​ទំនុកចិត្ត​ខ្ចី​ម៉ូតូ​យកទៅ​បញ្ចាំ​ប្រព្រឹត្តឡើង​កាល​ថ្ងៃទី​២៧​ធ្នូ​២០១៥​កន្លងទៅនេះ នៅ​ចំណុច ផ្លូវ​រថភ្លើង ក្រុមទី​៩ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​
   ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ប៉ាច សា​រ៉​ត់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​។​ចំណែក​ជនសង្ស័យ​ឈ្មោះ សំ រិត​មេសា ភេទ​ប្រុស អា​​យុ​២៦​ឆ្នាំ ខ្មែរ​បាន​ខ្ចី​ម៉ូតូ​ជនរងគ្រោះ​០១​គ្រឿង​ម៉ាក HONDA.C125 ព​ណ៏​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៥ លេខ​តួ និង​លេខ​ម៉ា​ស៊ី​ន​៩៣៨៦៣៩៦ ស្លាក​លេខ 1FF-3984 ថា​ទៅ​ទិញ​អី​ហូប​បន្តិច​ស្រាប់តែ​បាត់​រហូតដល់​ថ្ងៃ​ឃាត់ខ្លួន​បាន​។​
   លុះ​ថ្ងៃទី​០៨.០១.២០១៦ វេលា​ម៉ោង​៥​ព្រឹក​បានឃើញ​រួច​ឃាត់​ជនសង្ស័យ​មក ប្រគល់ជូន​ប៉ុស្តិ៍​ទួល​សង្កែ ហើយ​ដាក់​បណ្ដឹង ។​
     ក្នុងករណី​ខាងលើ​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​អនុវត្តតាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់