adverise with khmeread Playboy caught red handed world of buzz

បុរស​ចិន​ម្នាក់នេះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ មិត្តស្រី​លេចមុខ​មក​សួរសុខទុក្ខ​ដល់​ទៅ ១៧ នាក់ ចុងក្រោយ​រឹតតែ​អភព្វ​

    ​មនុស្ស​គ្រប់គ្នា​ចង់បាន​ដៃគូ​ស្នេហា​ម្នាក់​ដើម្បី​ចំណាយពេល​មួយជីវិត​របស់​ពួកគេ​រស់នៅ​ជាមួយគ្នា​។ នៅពេលដែល​អ្នកមាន​ប​ញ្ហា ឬ​ជួប​ឧបទ្ទវហេតុ​អ្វីមួយ វា​នឹង​ល្អ​ដែលមាន​អ្នក​ដែល​យើង​ស្រឡាញ់​នៅក្បែរ​យើង​។​

​    ​យ៉ាងណាមិញ បុរស​ជនជាតិ​ចិន​ម្នាក់​វិញ ជីវិត​របស់គាត់​បាន​ខ្ទេចខ្ទី​ទាំងស្រុង​ដោយ​ឧ​ប​ទ្ទវេ​ហ​តុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ តែ​មិនមែន​ដោយសារ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​គាត់​ទេ គឺ​ដោយ​មិត្តស្រី​របស់គាត់​ចំនួន ១៧ នាក់​បង្ហាញខ្លួន​នៅ​មន្ទីរពេទ្យ​ក្នុងពេល​តែមួយ​។​

​    ​ឧបទ្ទវ​ហេតុនេះ​កើតឡើង​ក្នុង​ខែមីនា ឆ្នាំ ២០១៥ ប៉ុន្ដែ​ថ្មី​នេះ​ត្រូវបាន​គេ​យកមក​ផ្សាយ​ល្បី​ម្ដងទៀត​។ បុរស​នោះ​មកពី ទីក្រុង Changsa ខេត្ត Hunan ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ Yuan​។ គាត់​មាន​របួសស្រាល​តែប៉ុណ្ណោះ ប៉ុន្ដែ​បុគ្គលិក​មន្ទីរពេទ្យ​បាន​ទាក់ទង​លេខ​សាច់ញ្ញាតិ​របស់គាត់​ម​ក​ទាំងអស់​។​

​    ​ក្រោយមក​ស្ត្រី ១៧ នាក់​បានបង្ហាញ​ខ្លួន​មក​ជុំគ្នា ដោយ​អះអាងថា​ជា​មិត្តស្រី​របស់គាត់ ដែល​បណ្ដាលឱ្យ Yuan និង​បុគ្គលិក​នៅ​មន្ទីរពេទ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​។​

​    ​យោងតាម South China Morning Post មិត្តស្រី​ម្នាក់​ក្នុងចំណោម​នោះ​ឈ្មោះ Xiao Li បាន​និយាយថា "​ខ្ញុំ​បាន​នៅ​ជាមួយ​គាត់​រយៈពេល ១ ឆ្នាំកន្លះ​ហើយ​"​។​

​    ​នាង Xiao Li ពេលឮ​ដំណឹង​ថា​មិត្ត​ប្រុស​មាន​គ្រោះថ្នាក់​ចរាចរណ៍​នាង​បាន​ហូរ​ទឹកភ្នែក​និង​ព្រួយបារម្ភ​ជាខ្លាំង ប៉ុន្ដែ​ពេល​នាង​មក​ឃើញ​សុទ្ធតែ​មនុស្ស​ស្រី​នៅ​ជុំវិញ​គាត់​ទឹកភ្នែក​មួយ​ដំណក់​ក៏​មិន​ខ្ចី​ហូរ​ដែរ​។​

​    ​ក្រុម​ស្ត្រី​ទាំងនោះ​ពេល​ជុំគ្នា និង​បាន​និយាយ​គ្នា​សួរដេញដោល​គ្នា​ទៅវិញទៅមក​ឡើង​បែកផ្សែង​។ ម្នាក់​ផ្សេង​មួយទៀត​ឈ្មោះថា Wan Fang មានកូន​មួយ​ជាមួយ​គាត់​។ នាង​បាន​និយាយថា "​យើង​មានកូន​ជាមួយគ្នា​ហើយ​។ តើ​យើង​គួរ​ធ្វើ​អ្វី​ទៅ​ឥឡូវនេះ​? ខ្ញុំ​ឈប់​ស្រឡាញ់​គាត់​ទៀតហើយ ប៉ុន្ដែ​ខ្ញុំ​ស្រឡាញ់​កូន​របស់ខ្ញុំ​"​។​

​    ​មិនទាន់​ចប់​ទេ ស្ត្រី​ម្នាក់ទៀត​ឈ្មោះ Xiao Ting និយាយថា​នាង​នឹងមាន​គម្រោង​រៀបការ​ជាមួយនឹង​គាត់​ទៀតផង​។​

​    ​ក្រោយ​រឿងហេតុ​នេះ​មក Yuan ត្រូវបាន​នាំចូល​ទៅ​តុលាការ​ពីបទ​ឆបោក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់