adverise with khmeread 1

នារី​ជំទង់​ឥណ្ឌា​ដែល​គេ​ស្រោច​អាស៊ីដ​ដាក់​មុខ​ថ្លែង​សារ​លើកទឹកចិត្ត​មិនគួរ​ឱ្យ​ជឿ​ដល់​ជនរងគ្រោះ​ទឹក​អាស៊ីដ​ទាំងឡាយ ពេល​នាង​ដើរ​ម៉ូត​នៅ​ញូវយ៉ក​

    ​កញ្ញា Reshma Qureshi នឹង​ចងចាំ​ជានិច្ច​នូវ​រឿង​ចំនួន​ពីរ​ដែល​បាន​កើតឡើង​នៅក្នុង​ជីវិត​របស់​នាង​។ ទីមួយ​គឺ​នៅពេល​អាស៊ីដ​ត្រូវបាន​ជះ​មកលើ​មុខ​នាង​ដែល​បណ្តាលឱ្យ​ខូច​មុខមាត់​ដ៏​ស្រស់ស្អាត​របស់​នាង និង​ទី​ពីរ​គឺ​នៅពេល​នាង​បាន​ដណ្តើម​ចំណាប់អារម្មណ៍​នៅ​វេទិកា​បង្ហាញ​ម៉ូដ New York Fashion​។​

​    ​កញ្ញា​វ័យ ១៩ ឆ្នាំ​រូបនេះ​បាន​ដើរ​បង្ហាញ​ម៉ូដ​ហាក់ដូចជា​អ្នក​អាជីព​ម្នាក់​នៅក្នុង​រ៉ូ​ប​វែង​ដល់​ដី​។ នាង​បាន​តំណាងឱ្យ​អ្នក​រចនា​សម្លៀកបំពាក់​ឥណ្ឌា Archana Kochhar​។​

​    ​នាង​បាន​និយាយថា "​ខ្ញុំ​មាន​អារម្មណ៍ល្អ និង​បទពិសោធន៍​នេះ​ពិតជា​អស្ចារ្យ​ណាស់​។ ខ្ញុំ​មាន​អារម្មណ៍​ហាក់ដូចជា​វា​បាន​ផ្លាស់​ប្តូរជីវិត​របស់ខ្ញុំ​អ៊ីចឹង​។ ហេតុអ្វី​បានជា​យើង​មិន​រីករាយ​ជាមួយ​ជីវិត​របស់​យើង​? អ្វីដែល​បានកើត​ឡើង​ចំពោះ​យើង​មិនមែនជា​កំហុស​របស់​ពួកយើង​ឡើយ ហើយ​យើង​មិនបាន​ធ្វើ​អ្វី​ខុស​ឡើយ ដូច្នេះ​យើង​គួរ​ដើរ​ទៅមុខទៀត​ក្នុង​ឆាកជីវិត​នេះ​"៕

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់