adverise with khmeread 14303894 1057678431013738 1091225924 o

ម៉ូតូ​វីវ៉ា ពន្លះ​ជាមួយ​ សង់​សេ​១២៥​ របួសធ្ងន់​ម្នាក់ ​ស្រាល​ម្នាក់​ (មានវីដេអូ)

​    ភ្នំពេញ ៖ ម៉ូតូ​វីវ៉ា​មួយគ្រឿង ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ជ្រុង​ទៅបុក​ម៉ូតូ​សង់​សេ​១២៥ បម្រុងង​ឆ្លងផ្លូវ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់។​

​    ហេតុការណ៍​នេះ កាលពី​វេលា​ម៉ោង​៩ ​និង​៣០​នាទី​យប់​ថ្ងៃទី១១ កញ្ញា ២០១៦ នៅ​ចំណុច​ក្លឹប​វ៉ា​យ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចៅ​ម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

​    តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ​មួយ​គ្រឿ​ពាក់​ស្លាក​លេខ​កំពត 1C-2248  ជិះ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​រ៉េ រីឯ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក ហុងដារ​ឌ្រី​ម សង់​សេ​១២៥​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BX-0356 ជិះ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ទិសដៅ​ពី​ជើងទៅ​ត្បូង។ 

    លុះមកដល់​ចំណុចកើតហេតុ​ម៉ូតូ​សង់​សេ​១២៥ ​បានបត់​ឆ្លងផ្លូវ​មក​ខាងឆ្វេង​ដៃ បាន​ពាក់​កណ្តាលផ្លូវ​ក៏​ស្រាប់តែ​ម៉ូតូ​បង្ក​ម៉ាកវីវ៉ា ជ្រុល​មក​បុក​ម៉ូតូ​សង់​សេ​១២៥​ចំ​ពេញទំហឹង បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​សង់​សេ​១២៥ រងរបួស​ធ្ងន់ រីឯ​អ្នកបើក​ម៉ូតូ​វីវ៉ា​រងរបួស​ស្រាល ចំណែក ម៉ូតូ​ទាំង​២​គ្រឿង​រង​ការ​ខូ​ត​ខាត​យ៉ាង​ដំណុំ។​

​    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ដែល​ធ្ងន់ ត្រូវបាន​ប្រជា​ពលរ​ដ្ឋហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ កងពល​៧០​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​ព្រះ​កុ​សុ​មៈ ដោយឡែក​ម៉ូតូ​ទាំង​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​វាស់​វេ​ង​យកទៅ​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ដើម្បី​រងចាំ​ការដោះស្រាយ៕​

 

adverise with khmeread

មតិយោបល់