adverise with khmeread 14274456 1057677784347136 257105077 o

ល្បែងស៊ីសងបង្ក្រាបមិនចេះអស់! កម្លាំងចម្រុះរាជធានីចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីដុះស្លែមួយកន្លែង(មានវីដេអូ)

    ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ​បាន​សហការ​ជាមួយ​កម្លាំងចម្រុះ​រាជធានី​បង្ក្រាប​ទីតាំង​ហ្គេម បាញ់​ត្រី​មួយកន្លែង​ និង​ឃាត់​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន​១២​នាក់​និង​អ្នកលេង​ហ្គេម​ចំនួន​៤​នាក់​ប្រុស​ទាំងអស់ កាលពី​វេលា​ម៉ោង៩ ​និង​៣០​នាទី​យប់​ថ្ងៃទី​១១ ​ខែកញ្ញា ឆ្នាំ ២០១៦ នៅ​ចំនុច​ភូមិ​បូរី​កម្មករ (ភូមិ​ត្រពាំង​ឈូក​) សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​។ 

    ប៉ូលិសនិយាយថា ប្រតិបត្តិ​ការណ៍​នេះ ដោយមាន​បញ្ជា​ពី​លោក​អធិការ ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ​ បាន​ច​ង្អុ​រ​បង្ហាញ​ឱ្យលោកនាយ​ប៉ុស្ដិ៍នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​កម្លាំងចម្រុះ​រាជធានី​និង​មន្ត្រីនគរបាល​ជាច្រើនរូប​ទៀតហើយ​ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​លោក ចែ សុង បាន​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី មួយកន្លែង​ដែល​ធ្វើការ​រើប​អូស​បាន​ទូរ​បាញ់​ត្រី​ចំនួន​០១​ទូរ ទូរ​ហ្គេម​បៀ​ចំនួន​៦ ឃាត់ខ្លួន​អ្នកប្រើប្រាស់​គ្រឿងញៀន​ និង​លេងល្បែង​ហ្គេម​ខាងលើ​បាន​១៦​នាក់ ក្នុងនោះ​៤​នាក់​ជា​អ្នកលេង​ល្បែង​ហ្គេម​ខាងលើ​ព្រមទាំង​ដកហូត​បាន​ម៉ូតូ​ចំនួន៨​គ្រឿង​ផងដែរ។ 

    ប៉ូលិសបន្តថា ចំពោះ​ប្រតិបត្តិ​ការណ៍​ខាងលើនេះ​ផងដែរ​ពលរដ្ឋ​សាទរ​ និង​ចំណាត់ការ​របស់​អាជ្ញាធ​រ​ខណ្ឌ​សែន​សុខ​ដែល​តែងតែ​យកចិត្តទុកដាក់​លើ​ការបង្ក្រាប និង​បោសសំអាត​ល្បែងស៊ីសង​នានា​ជាពិសេស ហ្គេម​បាញ់​ត្រី និង ហ្គេម​អន​ឡាញ​ជាដើម​។ តែ​ទោះ យ៉ាងនេះ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ​ខណ្ឌ​មេត្តា​បន្ត​បង្ក្រាប​ឱ្យអស់​នូវ​ល្បែងស៊ីសង​ដែល​នៅ ជាច្រើន​កន្លែង​ទៀត​ដែលជា ឬ​សគុល​នៃ អំពើ​ចោរ​ម​ក្ម ឆក់ ប្លន់ និង​បទល្មើស​នានា អំពើហិង្សា​ក្នុង​គ្រូ​សារ សិស្ស​គេច​សាលា ការចរាចរណ៍​គ្រឿងញៀន បណ្តាលឱ្យសង្គម​ធ្លាក់ចុះ បាត់បង់​ភាព​រីកចំរើន និង​ការអភិវឌ្ឍន៍ គឺ​បណ្តាលមកពី​អាជ្ញាធរ​មូលដ្ឋាន​បណ្តែត​បណ្តោយ រួមគំនិត និង​ផ្តល់​ឪ​កាស​ឱ្យមេ​ល្បែង​បន្ត​បើក​យ៉ាង​គគ្លើន មិន​ញ​ញឺ​ត​ច្បាប់​។ 

    ពលរដ្ឋ​សង្ឃឹមថា​ការ​អាជ្ញាធរ​គ្រប់លំដាប់​ជាន់ថ្នាក់​អនុវត្តន៍​ច្បាប់ឱ្យបាន​ស្មើៗ​គ្នា ទាំង​ចំពោះ​អ្នកមាន និង​អ្នកទាំង​អ្នកតូច និង​អ្នកធំ កុំឱ្យដូច​អ្វីដែល​ប្រជាពលរដ្ឋ​លើកឡើងថា "ច្បាប់​អនុវត្តន៍​បានតែ​ចំពោះ​អ្នកក្រ​នោះ"។ 

    បច្ចុប្បន្ន​អ្នក​ទាំងអស់នោះ​ព្រមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូន​យកទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ស្រាវជ្រាវ​រកសារ​ធាតុ​ញៀន​ និង​ចាត់ការ​ទៅតាម​នីតិវិធី​៕

 

adverise with khmeread

មតិយោបល់