adverise with khmeread 1

Zlatan Ibrahimovic ទាយថា Marcus Rashford នឹងឈ្នះអ្វីៗគ្រប់យ៉ាង បើគេផ្តល់ពេលឱ្យរូបគេអភិវឌ្ឍខ្លួន

    ​Zlatan Ibrahimovic ទស្សន៍ទាយ​ថា Marcus Rashford នឹង "​ឈ្នះ​អ្វីៗ​គ្រប់យ៉ាង​"​។​

​    ​កីឡាករ​ជើងចាស់​ចំណូល​ថ្មី​របស់​បិសាច​ក្រហម Manchester United បានជ្រើសរើស Rashford វ័យ​១៩​ឆ្នាំ មក​ធ្វើជា​កូនសិស្ស​របស់គាត់ ចាប់តាំងពី​ការធ្វើដំណើរ​មកដល់​ទឹកដី Old Trafford ។​

​    ​ហើយ Ibrahimovic ដែល​បច្ចុប្បន្ន​មាន​វ័យ ៣៤​ឆ្នាំ បាន​មើលឃើញ​សក្តានុពល​ជាច្រើន​ស្ថិតនៅលើ​សមត្ថភាព​សិស្ស​វ័យក្មេង​របស់គាត់​។

​    ​និមិត្តរូប​ស៊ុយអែត​រូបនេះ​បានបញ្ជាក់​ទៅកាន់ MUTV ថា "​ជាដំបូង​បង្អស់ គាត់​មាន​អាយុ ១៨​ឆ្នាំ គាត់​គឺ​នៅ​ក្មេង​នៅឡើយ​។ គាត់​មាន​ពេលវេលា​ជាច្រើន​"​។​

​    ​គាត់​បាន​បញ្ជាក់ទៀតថា "​ខ្ញុំ​គិតថា​វិធី​ដែល​អ្នក​ត្រូវតែរ​ត់រក​កីឡាករ​បែបនេះ កន្លែង​ដែល​គ្រប់គ្នា​កំពុងនិយាយ​អំពី​កីឡាករ​មាន​ទេពកោសល្យ​បែបនេះ និង​ប្រភេទ​សក្តានុពល​ដែល​គាត់​មាន គឺ​ត្រូវ​ចាំ​ថា​គាត់​នៅតែមាន​ពេលវេលា​ជាច្រើន​នៅឡើយ​ត្រូវ​អភិវឌ្ឍ​ខ្លួន​។ គាត់​មិនអាច​ក្តោប​ក្តាប់​ពិភពលោក​ថ្ងៃនេះ​បានទេ ក្លឹប​ដឹង​ពី​រឿង​នោះ គ្រូបង្វឹក​ដឹង​ពី​រឿង​នោះ និង​ក្រុម​ទាំងមូល​ដឹង​ពី​រឿង​នោះ​ដូចគ្នា​។ ពី​ពេល​មួយ​ទៅ​ពេល​មួយទៀត គាត់​នឹង​ចាប់យក​អ្វី​គ្រប់យ៉ាង វា​គី​អំពី​ការអត់ធ្មត់​"៕

adverise with khmeread
ប្រភព៖ TheSun

មតិយោបល់