adverise with khmeread 1

Arsene Wenger និយាយលួងចិត្តថា Jack Wilshere នឹងក្លាយជាអ្នកចាត់ការកាំភ្លើងធំនៅពេលអនាគត

    ​លោក Arsene Wenger បាន​លើកឡើងថា Jack Wilshere នឹង​ក្លាយទៅជា​អនាគត​អ្នកចាត់ការ​របស់​កាំភ្លើង​ធំ Arsenal​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ​រូបនេះ​បាន​បញ្ជាក់ថា "Jack គឺជា​កីឡាករ​លំដាប់​ពិភពលោក​ម្នាក់ ដែល​នឹង​ក្លាយទៅជា​ប្រធាន​ក្រុម Arsenal ហើយ​ប្រហែលជា​ថ្ងៃ​ណាមួយ​នឹង​អាច​ស្ថិតនៅលើ​កៅអី​របស់ខ្ញុំ​។ គាត់​គឺជា​មនុស្ស​របស់ Arsenal ដ៏​ពិតប្រាកដ​ម្នាក់ ខ្ញុំ​មើលឃើញ​គាត់​គឺជា​អនាគត​របស់​ក្លឹប​"​។​

​    ​គាត់​បាន​បន្តទៀតថា "​គាត់​នឹង​ចំណាយពេល​នៃ​ជីវិត​របស់គាត់​ក្នុង​ពិភព​បាល់ទាត់ ដោយសារតែ​គាត់​មាន​ខួ​ល​ក្បាល​ជា​អ្នក​បាល់ទាត់​ដ៏​ពិតប្រាកដ​ម្នាក់ ហើយ​យល់​ពី​ការប្រកួត​ច្បាស់​ណាស់​។ គាត់​មាន​ក្រសែភ្នែក​មុត​ចេះ​សម្លឹងមើល​មនុស្ស​គ្រប់រូប នេះ​ជា​ហ្សែ​ន​របស់គាត់​"។

    បច្ចុប្បន្ន Wilshere ត្រូវបានកាំភ្លើងធំអនុញ្ញាតឱ្យ Bournemouth ខ្ចីជើងក្នុងរយៈពេលមួយឆ្នាំ ហើយក៏ត្រូវបាន Wenge កោះហៅដើម្បីធ្វើកិច្ចសន្យាបន្តការស្នាក់ក្នុងទឹកដី Emerates នៅក្នុងរយៈពេលវែងផងដែរក្រោយពីកុងត្រាស្នាក់នៅរបស់គាត់នឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ៕

 

 

 

adverise with khmeread
ប្រភព៖ TheSun

មតិយោបល់