adverise with khmeread 1

ឃាត់ខ្លួន​យុវជន​បីនាក់​មាន​លាក់ទុក​ស្នាប់ដៃ​ដែក​ (មានវីដេអូ)

    ភ្នំពេញ ៖ យុវជន​បីនាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ខ​ណៈពេល​ឆែកឆេរ​រកឃើញ​ស្នាប់ដៃ​ចំនួន​មួយ​នៅ​នឹង​ខ្លួន​របស់​ពួកគេ​កាលពី​វេលា​ម៉ោង១យប់​ឈានចូល​ថ្ងៃទី១២ ​ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥ​ន្ធ​នះ PTT ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២០០៤ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប៉ូលិសនិយាយថា ​បានឱ្យដឹងថា​មុនពេល​កើត​ហ​តុ​ខ​ណៈពួកគាត់​ជាមួយ​កម្លាំងចម្រុះ​រាជធានី​ ​បានធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន ​ដើម្បី​កាត់បន្ថយ​បទល្មើស​ក្នុង​មូលដ្ឋាន​ដែល​កើតឡើង​ ដោយ​ប្រការ​ណាមួយ​ហើយ​ពេលដែល​ពួកគាត់​កំពុងតែ​ជិះ​ម៉ូតូ​ល្បាត​ក៏ប្រទះឃើញ​យុវជន​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា​កវ៉េវ​ ពណ៌ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BS-8206 ហើយ​ឃើញ​មាន​ស្ពាយ​កាបូប​ ក៏​សង្ស័យ​ហើយ​ឃាត់​ដើម្បី​ធ្វើការ​ឆែកឆេរ​ក៏​ប្រទះឃើញ​ស្នាប់ដៃ ធ្វើ​ពី​ដែក​ចំនួន​មួយ​នៅក្នុង​កាបូប​របស់​យុវ​ភ្លាមៗ​នោះ​កម្លាំង​បាន​នាំខ្លួន​យុវជន​ទាំងបី​នាក់​នៅ​យកទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋា​បាល​ទឹកថ្លា ​ដើម្បី​ធ្វើការ​សាកសួរ។​

    ប៉ូលិសបន្តថា​ យុវជន​បីនាក់​ខាងលើ​ទី​១.ឈ្មោះ សន រៀម ភេទ​ប្រុស អាយុ១៨​ឆ្នាំ មុខរបរ​អ្នកអនាម័យ​តាម​ហាង ស្នាក់នៅ​ផ្លូវ​២០០៤ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ស្រុកកំណើត​ភូមិ​៣ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ, ទី​២.ឈ្មោះ ភូ​ក ប៉ា ភេទ​ប្រុស អាយុ១៨​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ​ភូមិ​រាំង ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ, ទី​៣​.ឈ្មោះ ផុន ភ័​ណ្ឌ ​ភេទ​ប្រុស អាយុ១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្រុកកំណើត​ភូមិ​កោះធំ ឃុំ​ត្របែក ខេត្តព្រៃវែង។

    បច្ចុប្បន្ន​អ្នក​ទាំងបី​ព្រមទាំង​វត្ថុតាង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រងចាំ​ការចាត់ការ​តាម​នីតិវិធី​៕​

 

adverise with khmeread

មតិយោបល់