adverise with khmeread 1

សំណាងណាស់! យី​ឌុប​ចំណុះ​៧​តោន​កន្លះបើកបុក​ខឿន​សួនច្បារ​ក្រឡាប់​ផ្អៀងគ្មានអ្នករងរបួស (មានវីដេអូ)

​    ​ភ្នំពេញ ៖ រថយន្ត​យី​ឌុប​ចំណុះ​៧​តោន​កន្លះ​ដឹក​កំណាត់​អូស​សង្ស័យ​អ្នកបើកបរ​ងងុយដេក​បរ​បុក​ខឿន​សួនច្បារ​ក្រឡាប់​ផ្អៀង តែ​ពុំ​បង្កអោយមាន​មនុស្ស​របួស​នោះទេ​។ 

​    ​ហេតុការណ៍​ដ៏​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៦​ព្រឹក ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ មុខ​មណ្ឌល​សុខភាព​ព្រះសង្ឃ ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ​។ រថយន្ត​ខាងលើ​ពុំមាន​ស្លាក​លេខ​នោះទេ សង្ស័យ​ម្ចាស់​ដោះ​ស្លាក​លេខ​ចេញ​ក្រោយ​កើតហេតុ​។ 

​    ​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​រថយន្ត​ខាងលើ​បានធ្វើ​ដំណើរ​ដឹក​អូស​ពេញ មកពី​បណ្តា​ខេត្ត​ឆ្ពោះ​មក​ភ្នំពេញ​។ 

​    ​លុះ​មកដល់​ចំណុចកើតហេតុ គេ​សង្ស័យ​តៃកុង​ងងុយដេក​ស្រប​ល្បឿន​លឿន​ផង ទើប​ទាញ​ចង្កូត​មក​ឆ្វេង​បុក​ឡើង​សួនច្បារ​បែងចែក​ទ្រូងផ្លូវ​បណ្តាលអោយ​ក្រឡាប់​តែម្តង។ 

​    សាក្សី​បន្តថា អ្នកបើកបរ​ពុំបានរ​ងរ​បួស​នោះទេ រីឯ​សម្ភារៈកំណាត់​អូស ត្រូវបាន​ជួយ​រើចេញ​ដោយ​ប្រជាពលរដ្ឋ​ក្បែរ​នោះ។ គួរ​បញ្ជាក់ដែរថា កំណាត់​ផ្លូវ​១​ចំហៀង​ត្រូវបាន​រាំងស្ទះ​ទាំងស្រុង​ព្រោះ​រថយន្ត​ក្រឡាប់​ពាំង​ជិត​ផ្លូវ​តែម្តង។ ហើយក៏​ចាត់ទុកថា សំណាង​ណាស់ដែរ ដែល​វេលា​កើតហេតុ​ពុំ​សូវ​មាន​យាន្ត​ជំនិះ​ធ្វើចរាចរ និង​គ្មាន​ប្រជាពលរដ្ឋ​ដើរ​ឆ្លងកាត់៕

 

adverise with khmeread

មតិយោបល់