adverise with khmeread 3832534a00000578 3783679 gennady golovkin left met zlatan ibrahimovic at the o2 arena aft a 17 1473590637276

Zlatan Ibrahimovic ចាញ់ Man City ភ្លាម​មក​ក្រុង​ឡុង​ដ៍​ភ្លែត​ដើម្បី​ទស្សនា​ប្រកួត​ប្រដាល់​ខ្នាត​អន្តរជាតិ​

    ​Zlatan Ibrahimovic បានដាក់​ការខកចិត្ត​នៃ​ជំនួប Manchester Derby របស់គាត់​នៅ​ពីក្រោយ​ខ្នង​សិន ខណៈដែល​គាត់​បាន​ចូលរួម​នៅក្នុង​ចំណោម​ហ្វូងមនុស្ស​ចំនួន ១៨.០០០ មួយ​នៅឯ​សង្វៀន O2 Arena សម្រាប់​ការប្រកួត​ទម្ងន់​មធ្យម​របស់ Kell Brook ជាមួយ​កំពូល​អ្នក​ផ្តួល​ដៃគូ​ឱ្យ​សន្លប់ Gennady Golovkin កាលពី​ថ្ងៃអាទិត្យ​។​

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​រូបនេះ អា​ចរក​គ្រាប់​បាល់​បាន​សម្រាប់​បិសាច​ក្រហម Manchester United នៅក្នុង​បរាជ័យ​របស់​ពួកគេ​ក្រោម​ថ្វី​ជើង​របស់ Manchester City កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​គាត់​មិនបាន​ខ្វាយខ្វល់​អំពី​រឿង​ទាំង​នោះឡើយ ដោយ​គាត់​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឡុង​ដ៍​សម្រាប់​ការប្រកួត ដែល Golovkin ឈ្នះ​នៅក្នុង​ទឹក​ទី​ប្រាំ​។​

​    ​តារាបាល់ទាត់​វ័យ ៣៤​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ប្រទះឃើញ​ដោយ​ប្រិយមិត្ត​អង្គុយ​ជិត​នោះ និង​បាន​បង្ហោះ​រូបភាព​មុន​ការប្រកួត​ដ៏​ជក់ចិត្ត​មួយ​នេះ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់