2

បុរសម្នាក់រត់ចូលព្រៃ បន្សល់ថ្នាំញៀននិងម៉ូតូ

   ក្រចេះ ៖ បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ដោយ​ខុសច្បាប់​ត្រូវបាន​ប៉ូលិស​ប្រទះឃើញ​ហៅ​ឲ្យ បែរជា​ផ្តួល​ម៉ូតូ​ចោល​បន្សល់​ម៉ូតូ​និង​ថ្នាំញៀន ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​៨​មករា​ឆ្នាំ​២០១៦​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​អា​ធ្រា​ត្រ​នៅ​ចំណុច​អង្គ្រង​លើផ្លូវ​ជាតិ​លេខ​៧(​ក្រចេះ​-​ស្នួល​) ភូមិ​អន្ទង់​វៀន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​
    ប៉ូលិស​និយាយថា ជនសង្ស័យ ចំនួន ១​នាក់ (​ពុំ​ស្គាល់​អត្តសញ្ញាណ​) រត់គេចខ្លួន​
​វត្ថុតាង​ដក​ហូ​តៈ ១- ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ដែល​សង្ស័យថា​ជា​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (Ice) ចំនួន 02​កញ្ចប់​និង​២-​ម៉ូតូ​មួយគ្រឿង ម៉ាក​អិ​ច​សាយ​ធ័​រ ពណ៌​ខៀវ​លា​យស គ្មាន​ស្លាក​លេខ​។​
     ប៉ូលិស​បន្តថា ដំបូង​ប៉ូលិស​ស្រុក​ចិត្រ​បុរី ចេញ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ មកដល់​ចំណុច​ខាងលើ ដោយមាន​ការសង្ស័យ កម្លាំង​ប៉ូលិស​បាន​ហៅ​ឈប់​ធ្វើ​ការត្រួត​ពិនិត្យឃើញ​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ដែល​សង្ស័យថា​ជា​ថ្នាំញៀន (Ice) ចំនួន ២​កញ្ចប់ ជាប់​នឹង​ខ្លួន​ភ្លាមនោះ​ជនសង្ស័យ  បាន​រត់គេច​ចូល​ព្រៃ​បាត់ បន្សល់ទុក​ម៉ូតូ​៕​

មតិយោបល់