adverise with khmeread 14232502 2102021903356152 6030798363605032354 n

បង្ក្រាបករណីជួញដូរ​គ្រឿងញៀនខុសច្បាប់​រកឃើញថ្នាំញៀន៤កញ្ចប់ធំ

    កណ្ដាល ៖​ បង្ក្រាបករណីជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៦ វេលា​ម៉ោង​១៧ និង៤០​នាទី ចំណុច​ភូមិ​កំពង់​តា​ឡុង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។​

    ប៉ូលិសនិយាយថា ជនសង្ស័យ​០៣​នាក់ (​ឃាត់ខ្លួន​)៖ ទី១.​ឈ្មោះ​ ហុង លាង​ហេង ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ព្រៃ​តា​តូច ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលសទឹង មុខរបរ​មិន​ពិតប្រាកដ, ទី២.​ឈ្មោះ ប៉ិ​ច ភា​រុន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​កំពង់​តា​ឡុង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាល​ស្ទឺ​ង មុខរ​មិន​ពិត, ​ទី៣.​ឈ្មោះ​ម៉ៅ លី​អយ ភេទ​ប្រុស អាយុ​២០ឆ្នាំ ​រស់នៅ​ភូមិពត់​ស ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ មុខរបរ​មិន​ពិត។​

    ​វត្ថុតាង​ចាប់យក​រួមមាន៖ ​ថ្នាំញៀន​០៤​កញ្ចប់​ធំ​, រថយន្ត​០១​គ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ 2AK-5080, ​ទូរ​សព្ទ័​ដៃ​០៤​គ្រឿង, ជញ្ជីង​ថ្លឹង​ថ្នាំញៀន​០២​គ្រឿង​ និងថង់​ផ្លា​ស្ទិ​ច​សំរាប់​វេច​ខ្ទប់​មួយចំនួន​។

​    ប៉ូលិសបន្តថា នៅ​ថ្ង​ខែ​ឆ្នាំ​ម៉ោង​កើតហេតុ​ខាងលើ​ជន​សង្ស័យ​ឈ្មោះ ម៉ៅ លី​អយ បាន​ទៅ​ទិញ​​ថ្នាំញៀន​នៅផ្ទះ​របស់​ឈ្មោះ ប៉ិ​ច ភា​រុន ​ក្នុង​ពេលនោះ​ឈ្មោះ ប៉ិ​​ច ភា​រុន​ បាន​ប្រើ​ឈ្មោះ ម៉ៅ លី​អយ ក្រឡុក​លាង​ដប​ទឹក​សុទ្ធ​ឱ្យ​ស្អាតបម្រុង​នាំគ្នា​ជក់​ថ្នាំញៀន​ក្នុងផ្ទះ ​ភ្លាមនោះ​សមត្ថកិច្ច​បានមក​ដល់​ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្ស័យ​ទាំង​០២​នាក់ រួច​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​នៅក្នុង​ផ្ទះ​របស់​ឈ្មោះ ប៉ិ​​ច ភា​រុន​ ០៣​កញ្ចប់​ធំ​រួច​សួរនាំ​បន្ត​ឈ្មោះ ភា​រុន​ បាន​ឆ្លើយថា​ថ្នាំញៀន​នេះ​បាន​ទិញ​ពី​ឈ្មោះ ហុង លាង​ហេង សមត្ថកិច្ច​ក៏​បន្តទៅ​ឃាត់​ខ្លួន​ឈ្មោះ ហុង លាង​ហេង ​ម្នាក់ទៀត​ឆែក​​ឆេរ​រកឃើញ​ថ្នាំញៀន​ក្នុង​ឡាន​០១​កញ្ចប់​ធំ​។

    បច្ចុប្បន្ន ជន​ស​ង្ស​យ័​ទាំង​០៣​នាក់​នេះត្រូវបានបញ្ជូន​​មកកាន់​អធិការ​ដ្ថា​ន​ដើម្បី​បន្ត​ចាត់ការ​តាម​នី​តិ​វិធី​ច្បាប់៕

adverise with khmeread

មតិយោបល់