adverise with khmeread Womanwholeft 01 copy

ភាពយន្ត​ស​ខ្មៅ​ហ្វីលីពីន​ឈ្នះ​ពានរង្វាន់​តោ​មាស​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​វ៉េ​នី​ស​

    ​យោងតាម​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី​កាលពី​ថ្ងៃអាទិត្យ​បានឱ្យដឹងថា ភាពយន្ត​ស​ខ្មៅ​របស់​ហ្វីលីពីន គឺ​រឿង The Woman Who Left ស្នាដៃ​របស់​អ្នកដឹកនាំ​រឿង Lav Diaz បានឈ្នះ​ពានរង្វាន់​តោ​មាស (Golden Lion) សម្រាប់​ភាពយន្ត​ល្អ​ដាច់​គេ​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​វ៉េ​នី​ស​។ 

​    ​ភាពយន្ត​ខ្នាត​ធំ​នេះ​និយាយ​អំពី​ការស្រេកឃ្លាន​សងសឹករ​បស់​អ្នកគ្រូ​បង្រៀន​ម្នាក់ និង​អារម្មណ៍​លើកលែងទោស​កំហុស​រប​ស់​អ្នកគ្រូ បន្ទាប់ពី​ជាប់ពន្ធនាគារ​អស់ ៣០ ឆ្នាំ​ពីបទ​ល្មើស​ដែល​គាត់​មិនបាន​ប្រព្រឹត្ត​សោះ​។ 

​    ​លោក Lav Diaz និយាយថា ភាពយន្ត​នេះ​គឺជា​សក្ខីភាព​ចំពោះ​ការតស៊ូ​របស់​ហ្វីលីពីន បន្ទាប់ពី​ការគ្រប់គ្រង​អាណានិគម​អស់​រាប់​សតវត្សរ៍​។ 

​    ​ភាពយន្ត​ចំនួន ២០ បាន​ប្រកួតប្រជែង​គ្នា​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​វ៉េ​នី​ស​លើក​ទី ៧៣​។ 

​    ​ពេល​ឡើង​ទទួល​ពានរង្វាន់​នេះ អ្នកដឹកនាំ​រឿង​វ័យ ៥៧ ឆ្នាំ​រូបនេះ​បាន​និយាយថា "​នេះ​គឺ​សម្រាប់​ប្រទេស​របស់ខ្ញុំ សម្រាប់​ប្រជាជន​ហ្វីលីពីន សម្រាប់​ការតស៊ូ​របស់​យើង សម្រាប់​ការតស៊ូ​ដើម្បី​មនុស្សជាតិ​។ អរគុណ​ខ្លាំងណាស់​"៕ 

adverise with khmeread
ប្រភព៖ BBC

អ្នកនឹងចូលចិត្ត

មតិយោបល់