adverise with khmeread Hillary 709613

Hillary Clinton សន្លប់​នៅ​ទិវា​រំលឹក​ខួប​ការវាយប្រហារ​ថ្ងៃ 9/11 ខណៈ​សមាជិក​បក្ស​ប្រជុំ​បន្ទាន់​ដើម្បី​ពិចារណា​រក​អ្នក​មក​ជំនួស​លោកស្រី

    ​សមាជិក​ជាន់ខ្ពស់​រប​ស់​បក្ស​ប្រជាធិបតេយ្យ​កំពុង​ប្រជុំ​គិតពិចារណា​លើ​ការជំនួស​មួយ​សម្រាប់ Hillary Clinton បន្ទាប់ពី​បេក្ខភាព​ប្រធានាធិបតី​រូបនេះ​សន្លប់​ដោយមាន​ជំងឺ​រលាក​សួត​នៅ​ទិវា​រំលឹក​ខួប​ការវាយប្រហារ​ថ្ងៃ 9/11​។ នេះ​បើ​យោ​តាម​វេ​ប​សាយ Express ប្រទេស​អង់គ្លេស​។​

​    ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដែល​បាន​គ្រោងទុក​អាច​ត្រូវ​លុបចោល​ដោយ​បេក្ខជន​ប្រធានាធិបតី​រូបនេះ ព្រោះ​លោកស្រី​ត្រូវ​ប្តូរ​កាលវិភាគ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​។​

​    ​បេក្ខជន​វ័យ ៦៨ ឆ្នាំ​រូបនេះ​ត្រូវបាន​ប្រញាប់ប្រញាល់​បញ្ចូនទៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃ​រំលឹក​ខួប 9/11 បន្ទាប់ពី​លោកស្រី​លុតជង្គង់​ស្ទើ​ល​សន្លប់ និង​ពិបាក​ដកដង្ហើម នៅពេល​រថយន្ត​រង់ចាំ​យក​លោកស្រី​៕

 

adverise with khmeread
ប្រភព៖ Express

មតិយោបល់