adverise with khmeread 3837979200000578 0 image a 39 1473626262412

Mario Balotelli មាន​ទៅ​អន់​ឯណា បង្ហាញមុខ​ថ្ងៃ​ដំបូង​ឱ្យ Nice ស៊ុត​បាន​ពីរ​គ្រាប់ ប៉ុន្តែ​ឆ្លៀត​ស៊ក​សំដី​ដាក់​អតីត​គ្រូបង្វឹក​នៅ Liverpool

    ​ការចាប់ផ្តើម​ដ៏​ស្រស់ស្រាយ​របស់ Mario Balotelli ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​បារាំង បានបង្ហាញ​ស្ទីល​លេង​យ៉ាង​ល្អ ខណៈដែល​គាត់​អា​ចរក​គ្រាប់​បាល់​បាន​ចំនួន​ពីរ​គ្រាប់​ដែល​បាន​ជួយ​ឱ្យ​ក្លឹប​ថ្មី​របស់គាត់ Nice ទទួលបាន​លទ្ធផល​ជ័យជម្នះ ២-០ ទៅលើ Marseille មុនពេល​ដែល​គាត់​បង្ហើប​ឱ្យដឹងពី​ការសោកស្តាយ​ជុំវិញ​ការផ្ទេរ​របស់គាត់​ទៅកាន់​ហង្ស​ក្រហម Liverpool​។​

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី​រូបនេះ ត្រូវបាន​គេ​ចាត់ទុក​យ៉ាង​រហ័ស​ថា​ជា​កីឡាករ​លើសពី​តម្រូវការ នៅឯ​ទឹកដី Anfield ដោយ​លោក Jurgen Klopp បន្ទាប់ពី​ការវិលត្រឡប់​មកវិញ​ពី​កិច្ចព្រមព្រៀង​ខ្ចី​ជើង​រយៈពេល​វែង​មួយ​នៅឯ​ក្លឹប​យក្ស​អ៊ីតាលី AC Milan និង​ត្រូវបាន​ជាប់គាំង​អាជីព​ភ្លាមៗ​ពេល​ត្រឡប់មកវិញ មុនពេល​ដែល​នៅ​ទីបំផុត​ត្រូវ​ក្លឹប​នៅក្នុង​លី​ក​កំពូល​បារាំង Ligue 1 ជួយ​បញ្ចប់​រឿងរ៉ាវ​ដ៏​ជូរចត់​របស់គាត់ បន្ទាប់ពី​ត្រូវបាន​ក្លឹប​ជាច្រើន​បាន​បដិសេធ​ឱកាស​ដើម្បី​ទិញយក​ខ្សែប្រយុទ្ធ​គ្មាន​ទី​អាស្រ័យ​ត្រឹមត្រូវ​រូបនេះ​។​

​    ​Balotelli បានចាប់ផ្តើម​សង​នូវ​ជំនឿ​ទៅឱ្យ Nice វិញ​យ៉ាង​ឆាប់រហ័ស សមត្ថភាព​ស៊ុត​បញ្ចូល​ទី​ដ៏​មុត​ស្រួច និង​ការលេង​ដោយ​អារម្មណ៍​ជឿជាក់​បាន​ជំរុញ​ក្រុម​ទទួលបាន​ជ័យជម្នះ​ក្នុងជំនួប​រវាង​ក្រុម​ក្បែរ​ខាង មុនពេល​លែបខាយ​ដាក់ Klopp និង Brendan Rodgers ក្រោយពី​ការផ្ទេរ​ក្នុង​ឆ្នាំ ២០១៤​ទៅកាន់​ទឹកដី Liverpool​។​

​    ​Balotelli បានបញ្ជាក់​ទៅកាន់​កាសែត Canal Plus បន្ទាប់ពី​ការប្រកួត​ចប់​ថា "​វា​គឺ​ពិតជា​កំហុស​ដ៏​អាក្រក់​បំផុត​នៃ​ជីវិត​របស់ខ្ញុំ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ក្រៅពី​អ្នកគាំទ្រ ដែល​នៅ​ជាមួយ​ខ្ញុំ​យ៉ាង​អស្ចារ្យ ខ្ញុំ​ត្រូវតែមាន​ភាពស្មោះត្រង់​កីឡាករ​ដែល​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អជា​មួយ ប៉ុន្តែ​ខ្ញុំ​មិន​ចូលចិត្ត​ក្លឹប​នេះឡើយ​។ ខ្ញុំ​មាន​គ្រូបង្វឹក​ចំនួន​ពីរ Brendan Rodgers និង Jurgen Klopp ។ ក្នុងនាម​ជាម​នុស្ស​ដែល​ពួកគេ​មិនបាន​ដាក់​ចំណាប់អារម្មណ៍​មក​លើក​ខ្ញុំ​។ ខ្ញុំ​មិនបាន​ចុះសម្រុង​ជាមួយ​ពួកគេ​ទេ​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់