adverise with khmeread Ozil and sanchez

Ozil និង Sanchez គ្រោងបន្តអនាគត់រយៈពេលវែងជាមួយ Arsenal

          នៅពេល​នេះ Arsenal សង្ឃឹមថា កីឡាករ​ Mesut Ozil វ័យ​២៧​ឆ្នាំ និង​ Alexis Sanchez វ័យ​២៧​ឆ្នាំដូចគ្នានឹង​បន្ត​អនាគត​ជា​មួយ​ខ្លួន​តទៅ​ទៀត​។

          ខ្សែបម្រើ​ Ozil របស់អាល្លឺម៉ង់ និង​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ឈីលី Sanchez នៅ​សល់​កិច្ច​សន្យា​ពីរ​ឆ្នាំ​ទៀតលើ​កិច្ច​សន្យា​បច្ចុប្បន្ន​ជាមួយ​នឹង​ក្រុម​កាំភ្លើង​ធំ។

          ការចរចា​នេះ ត្រូវ​បាន​បើក​ចំហ​កាល​ពី​ខែឧសភា​អំពី​ការ​ពន្យារកិច្ច​សន្យា​ ដើម្បី​រក្សា​ទុក​កីឡាករ​ទាំង​ពីរ​នៅ​ពហុកីឡាដ្ឋាន Emirates សម្រាប់រយៈ​ពេល​៥​ឆ្នាំ​ទៀត។ ការចរ​ចា​នេះត្រូវ​បាន​ផ្អាក​ទៅវិញ ដោយ​សារតែ​កីឡាករ​ទាំង​ពីរ​ជាប់​បំពេញកាតព្វកិច្ច​ជាមួយក្រុម​ជម្រើស​ជាតិ​ អំឡុង​រដូវ​ក្តៅ។

          Sanchez គឺជា​គោលដៅ​ផ្ទេរនៅរដូវ​ក្តៅរបស់ក្លឹប Juventus ប៉ុន្តែ​កីឡាករ​រូបនេះបាន​បង្ហាញ​ចេតនា​យ៉ាងច្បាស់ថា ខ្លួន​ចង់បន្ត​អនាគតជាមួយ​ក្លឹប​​ Arsenal តទៅទៀត៕

adverise with khmeread

មតិយោបល់