adverise with khmeread 57d58dae5ed03 screenshot20160911at17.51.53

TripAdvisor ចាត់​ចំណាត់ថ្នាក់​សណ្ឋាគារ​ប្រណិត​របស់​គីម ជុង​អ៊ុន ជា​សណ្ឋាគារ​អន់​ដាច់​គេ​

    ​អ្នកធ្វើដំណើរ​ទេសចរ​ណ៍​ទៅ​ប្រទេស​កុម្មុយនីស្ត​នេះ​បាន​បោះឆ្នោតឱ្យ​សណ្ឋាគារ​ដ៏​ប្រណិត​បំផុត​របស់​គីម​ជុង​អ៊ុន ជា​សណ្ឋាគារ​ដែល​អន់​ជាងគេ​បំផុត​។​

​    ​បន្ទាប់ពី​ការសាកល្បង​បំផ្ទុះ​គ្រាប់​នុយ​ក្លេរ​អ៊ែរ​ជោគជ័យ ជន​ផ្ដាច់ការ​រូបនេះ​អាច​នឹងមាន​អារម្មណ៍ល្អ​។ ប៉ុន្តែ ប្រសិនបើ​គីម​ជុង​អ៊ុន​បានដឹង​ពី​ការបោះឆ្នោត​ស​ណ្ឋា​រ​គារ​ថ្មី​របស់គាត់​នោះ អ្នកគ្រប់គ្រង​សណ្ឋាគារ​នេះ​ច្បាស់​ជា​ត្រូវ​ធ្វើដំណើរ​ទៅ​ជំរំ​លុត​ដំ​ដ៏​សាហាវឃោរឃៅ​របស់គាត់​ជាមិនខាន​។​

​    ​ទីក្រុង Pyongyang មាន​សណ្ឋាគារ​តែ ៨ តែប៉ុណ្ណោះ​។ គីម​ជុង​អ៊ុន​កំពុង​ទាក់ទាញ និង​បញ្ចុះបញ្ចូល​អ្នកទេសចរ​បរទេស​ទាំងអស់​ថា​អ្វីៗ​សុទ្ធតែ​ល្អប្រសើរ​ក្នុងប្រទេស​របស់ខ្លួន ខណៈដែល​រដ្ឋ​ឯកោ​នេះ​កាន់តែ​ផុងខ្លួន​ក្រោម​ទណ្ឌកម្ម បន្ទាប់ពី​ការសាកល្បង​គ្រាប់​នុយ​ក្លេរ​អែរ និង​មី​ស៊ី​ល​ថ្មីៗ​នេះ​។​

​    ​ប៉ុន្ដែ​គួរឱ្យ​ខកចិត្ត ភ្ញៀវទេសចរ​បាន​ចាត់ថ្នាក់​អន់​បំផុត​ដល់​សណ្ឋាគារ Ryanggang Hotel របស់គាត់​នៅលើ​វេ​ប​សាយ TripAdvisor​។ នេះ​បើ​យោងតាម​វេ​ប​សាយ TheSun​។​

​    ​ភ្ញៀវទេសចរ​បានលើកឡើង​ថា គ្រែ​ដេក​សើម និង​បន្ទប់​មិន​ទាក់ទាញ​។ ពេល​ស្វែងរក​សេវា​បម្រើ​អាហារ កម្រាលតុ​ប្រឡាក់ និង​បន្ទប់ទឹក​គ្មាន​អនាម័យ និង​កខ្វក់​។​

​    ​ភ្ញៀវទេសចរ​អង់គ្លេស​ម្នាក់​បាន​លើកឡើងថា "​នៅ​ទីនោះ​គ្មាន​អ៊ី​ន​ធឺ​ណេ​ត គ្មាន​ច្រកចេញ​ពេល​មាន​អគ្គិភ័យ គ្មាន​ទឹក​ងូត គ្មាន​ទឹក និង​អគ្គិសនី​ជាច្រើន​ថ្ងៃ ប៉ុន្ដែ​នរណា​ខ្វល់​ពី​អ្នក​ពេញ​មួយ​សប្ដាហ៍ ប្រសិនបើ​អ្នក​មិន​ខ្វល់​ពី​ខ្លួនឯង​!"៕

adverise with khmeread
ប្រភព៖ Daily Star

មតិយោបល់