adverise with khmeread Zlatan

Man Utd គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Zlatan Ibrahimovic

          ខណៈពេល​ Zlatan Ibrahimovic បាននិង​កំពុង​​ធ្វើ​ព្យុះធ្វើភ្លៀង​នៅ​ពហុកី ឡាដ្ឋាន Old Trafford ដោយកាយ​សម្បទា​ដ៏អស្ចារ្យ​របស់គាត់​បាន​ធ្វើ​ឲ្យ​ក្រុម​ការ​ងារ​បង្វឹក​មាន​ការភ្ញាក់ផ្អើល​។ Zlatan បាន​សន្យា​ថា នៅពេល​ខ្លួន​មក​ Man Utd ខ្លួន​នឹង​បំបែក​ឯតទគ្គ​កម្ម​ហ្វឹកហាត់​ទាំងអស់ ហើយ​គាត់ធ្វើ​បាន​ដូចការ​សន្យា។

          ពេលនេះក្លឹប Man Utd ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ ដើម្បី​ផ្តល់​កិច្ច​សន្យា​ថ្មី​ដល់ខ្សែ​ប្រ​យុទ្ធរូបនេះបន្ទាប់ពី​គាត់​បាន​បំបែក​ឯតទគ្គកម្ម​នៅ​ពហុកីឡាដ្ឋាន​​ Old Trafford ។

          កីឡាករ​ស៊ុយអែត​រូបនេះបានចុះកិច្ច​សន្យា​រយៈ​ពេល​មួយឆ្នាំ​ ជាមួយនឹង​ជម្រើស​បន្ត​កិច្ច​សន្យា​មួយឆ្នាំ​បន្ថែមទៀត​ នៅពេល​ផ្ទេរ​ពី​ក្លឹប Paris Saint-Germain កាលពីខែ​កក្កដា​ដោយ​ឥតតម្លៃខ្លួន។ ប៉ុន្តែ Man Utd មិនមែនគ្រាន់តែ​​ត្រៀម​ខ្លួន​ដើម្បីផ្តល់​ជម្រើស​បន្ថែមនេះទេតែនឹង​ផ្តល់​បន្ថែមមួយឆ្នាំ​ទៀត​ពីលើ​កញ្ចប់​នេះ ។

          Zlatan រីករាយ​ជាមួយអាជីព​ហើយ​កីឡាករ​រូបនេះបាន​សហការឡើង​វិញ​ជាមួយ​លោក Jose Mourinho ​ជាមួយ​នឹង​កិច្ច​សន្យាដែល​មាន​ប្រាក់ឈ្នួល ​២៥០​.០០០​ផោន​ក្នុងមួយសប្តាហ៍៕

adverise with khmeread

មតិយោបល់