adverise with khmeread Unnamed

បុរស​ម្នាក់​ដើរ​ដួល​ស្លាប់​នៅ​កណ្តាល​វាលស្រែ​

    ពោធិ៍សាត់ ៖ បុរស​វ័យ​៥៧​ឆ្នាំ​ម្នា​ក់បាន​ដួល​ស្លាប់​នៅលើ​កណ្តាល​វាលស្រែ​ ខណៈពេល​ជនរងគ្រោះ​ដើរទៅ​មើល​ស្រូវ​នៅ​វាលស្រែ​របស់គាត់​នៅត្រង់ចំណុច ភូមិ​ទួល​គូរ ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​នា​ថ្ងៃទី​១០ ​ខែកញ្ញា ឆ្នាំ​២០១៦ កន្លងទៅនេះ។

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ អ៊ុង តឹង ភេទ​ប្រុស ​អាយុ​៥៧​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​ដើរទៅ​មើល​ស្រូវ​នៅ​វាលស្រែ​ដែល​គាត់​បង្កបង្កើនផល ក្នុង​បំណង​ដើម្បី​ទៅ​ទប់ទឹក​ដែល​ហៀ​រលើ​ភ្លឺស្រែ​របស់គាត់។ ​ខណៈពេល​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ក្រុមគ្រួសារ​ឃើញថា​បាត់​ប្តី​យូរ​ក៏​ប្រើ​កូន​ឱ្យទៅ​តាម​ឪពុក​ស្រាប់តែ​ប្រទះឃើញ​ឪពុក​ខ្លួន​ស្លាប់​នៅ​កណ្តាល​វាលស្រែ ក៏​ត្រឡប់មក​ប្រាប់​ម្តាយ​របស់ខ្លួន​វិញ ហើយក៏​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​មកជួយ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​ជូន​ជនរងគ្រោះ។

    សមត្ថកិច្ច​បានឱ្យដឹង​ថា តាម​ការពិនិត្យ​របស់​អាជ្ញាធរ​មូលដ្ឋាន​ និង​សមត្ថកិច្ច​ជំនាញ​ឃើញ​ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​គាត់​ផឹកស្រា​ស្រវឹង​ដើរ​ដួល​រួច​គាំងបេះដូង ទើប​បណ្តាលឱ្យ​គាត់​ស្លាប់​បែបនេះ​៕

adverise with khmeread

មតិយោបល់