adverise with khmeread 1

ឃាត់​បុរស​ជនជាតិ​បារាំង​ម្នាក់​ជាមួយ​ថ្នាំញៀន​១​កញ្ចប់​ធំ​

    ព្រះសីហនុ ៖ កម្លាំង​ប៉ូលិស​កា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ​សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង បានធ្វើការ​បង្ក្រាប​ករ​ណីជនបរទេស កាន់កាប់ រក្សាទុក​នឹង​ប្រើប្រាស់​គ្រឿងញៀន ខុសច្បាប់​នៅផ្ទះ​សំណាក់​តោ​២ ស្ថិតនៅ​ក្រុម​១១ ភូមិ​៤ សង្កាត់​៤ ក្រុង-ខេត្ត ព្រះសីហនុនៅវេលា​ម៉ោង​១២​ និង​២០​នាទី ថ្ងៃទី​១២ ​កញ្ញា​ ឆ្នាំ​២០១៦ នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ Jullien David Fleury កើត​ថ្ងៃទី​៣០ ​មេសា១៩៨៥ សញ្ជា​តិ​បារាំង។​ ដកហូត​បាន​ម្សៅមេ​តំ​ហ្វេ​តា​មីន(​ទឹកកក​) ០១​កញ្ចប់​ធំ រួច​បញ្ជូនទៅ​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ​ចាត់កា​បន្ត​តាម​នី​​តិ​វិធី៕

adverise with khmeread

មតិយោបល់