adverise with khmeread Unnamed

ស្រវឹង​ដើរ​វង្វេង​ចូល​ចម្ការមីន​ជាន់​ដាច​ជើង​នៅ​ព្រំដែន​ប៉ៃលិន​

    ប៉ៃលិន ​៖ បុរស​ម្នាក់​ទំនង​ស្រវឹងស្រា​ដើរចូល​ចម្ការ​ផ្លែឈើ ហើយ​វង្វេង​ដើរចូល​ចម្ការមីន​ជាន់​ផ្ទុះ​របួស​ដាច់​ដៃ​ដាច់​ជើង​ធ្ងន់ធ្ងរ​អស់​កន្លះ​យប់ ទើបប៉ូលិស​ល្បាត​ឃើញ​នាំយកទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ។​

    មន្ត្រីប៉ូលិស​ខេត្ត​ប៉ៃលិន បានឱ្យដឹងថានៅ​ម៉ោង ០១​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ មាន​ករណី មនុស្ស​ដើរ​ជាន់ មីន​បណ្តាលឱ្យផ្ទុះ រងរបួស​ធ្ងន់​ម្នាក់ជា​ជនជាតិខ្មែរ​នៅ​ចំណុច​ជិត បង្គោល​ឡាក់​លេខ ៦៨ រវាង​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិតក្នុង​ភូមិបរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ 

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ នង ភារ​ម្យ ភេទ​ប្រុស អាយុ៤៦​ឆ្នាំ មុខរបរ​ធ្វើ​ចំការ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ។ ​ហេតុការណ៍នេះ​កើតឡើង ដោយសារ​ជនរងគ្រោះស្រវឹង​ខ្លាំង​រួច ដើរ​ចូលទៅក្នុង​ចម្ការ។ ​ប៉ុន្តែ​វង្វេង ផ្លូវ​ចូលទៅក្នុង ចំការមីន​ទើប បណ្តាលឱ្យ គ្រោះថ្នាក់​រងរបួស​ធ្ងន់ដាច់​ជើង​និង​ដៃ​។​

    លុះ​រហូតដល់​ម៉ោង០៤​ទៀបភ្លឺ ទើប​កម្លាំង​បុ​ស្តិ៍ ប្រទះឃើញ​ជនរងគ្រោះ​ដេក​ក្នុង​ថ្លុកឈាម រួច​ក៏បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​តែម្តង៕

adverise with khmeread

មតិយោបល់