adverise with khmeread 2

មន្ត្រីយោធាផ្កាយ២បាញ់៣គ្រាប់គំរាមស្ត្រីម្នាក់ទិញដីពីលោក

     កំពង់ស្ពឺ​៖ ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មាន​ករណី​ផ្ទុះ​អាវុធ​៣​គ្រាប់​ពី​សំណាក់​លោក ផ្កាយ​២​ម្នាក់​ឈ្មោះ សៅ សៀ​ប តួនាទី​ជា មេបញ្ជាការ​កងរថក្រោះ​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៧​ខែមករា ឆ្នាំ​២០១៦ នៅត្រង់ចំនុច​ភូមិ​ចំការចេក ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នុំស្រួច ខេត្តកំពង់ស្ពឺ​។​
    សមត្ថកិច្ច​បន្តថា ដើម​ហេតុដែល​បណ្តាល​ឲ្យ​លោក​ផ្កាយ​២ ផ្ទុះ​អាវុធ​ចំនួន​៣​គ្រាប់​នោះ​គឺធ្វើឡើង​ដើម្បី​គំរាម​លោកស្រី​កាំ​ង ប៊ុន​ជី​ង​ដែលជា​អ្នកទិញ​ដី​ពី​លោក​។​
    ប្រភព​ដដែល​បន្តទៀត​ថា កាលពី​មួយរយ​:​មុន​លោក​ផ្កាយ​២​រូបនោះ​បាន​លក់​ដី​ចំនួន​១០​ហិកតា​ទៅ​ឲ្យ​លោកស្រី​កាំ​ង ប៊ុន​ជី​ង បន្ទាប់ពី​លក់​រួចហើយ​មិនយូរ​ប៉ុន្មា​ន​លោក​ផ្កាយ​២​រូបនោះ​បាន​សុំ​លោកស្រី​ដោះដូរ​ទីតាំង​ថ្មី​ដោយ​ឲ្យ​ទៅយក​នៅ​កន្លែង​ផ្សេង​។​លោកស្រី​ក៏​យល់ព្រម​តាម​ដោយសារ​លោកស្រី​និង​លោក​ផ្កាយ​២​ជា​មនុស្ស​ស្គាល់គ្នា​។​
    លុះ​ពេល​ទៅយក​ដី​នៅ​កន្លែង​ផ្សេង​លោក​ផ្កាយ​២​រូបនោះ​បាន​ឲ្យ​ដី​តែ​៦​ហិកតា​តែ​ទៅ​លោកស្រី ពេលនោះ​លោកស្រី​មិន​ទទួលយក​ទេ​ព្រោះ​វា​មិន​គ្រប់​ចំនួន​ក៏​ធ្វើ​ឲ្យ​មានការ​ឈ្លោះប្រកែក​និង​ជេរ​គ្នា​បង្ក​ទៅជា​រឿ​ធំ​បានធ្វើ​ឲ្យ​លោក​ផ្កាយ​២​រូបនោះ​មានការ​ខឹងសម្បារ​ជាខ្លាំង​បាន​ទាញ​កាំភ្លើងខ្លី​បាញ់​គំរាម​លោកស្រី​កាំ​ង ប៊ុន​ជី​ង​ចំនួន​៣​គ្រាប់​។​
    បន្ទាប់ពី​បាញ់​ហើយ​លោក​ផ្កាយ​២​រូប​នោះបាន​ជិះឡាន​គេច​ចេញពី​ន្លែ​ង​កើតហេតុ​បាត់​តែម្តង​។​ក្រោយមក​លោកស្រី​កាំ​ង ប៊ុន​ជី​ង​បានដាក់​ពាក្យ​ប្តឹង​ដល់​សមត្ថកិច្ច ហើយ​ឈានដល់​ធ្វើ​កោសល្យ​ពិច័យ ដើម្បី​ពង្រឹង​ពាក្យបណ្តឹង ៕​

adverise with khmeread

មតិយោបល់