14341701 1117568538330020 1015437359 n

បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​នៅ​ព្រៃ​ក្រោយ​ផ្ទះ​មិនដឹង​មូលហេតុ​

    បន្ទាយមានជ័យ ៖ យោងតាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ មាន​ករណី​ចងក​សម្លាប់ខ្លួន​នៅក្នុង​ព្រៃ​ខាងកើត​ខារ៉ាអូខេ អេស​ផ្លាស់ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

    លោក​វរៈ​សេនីយ៍​ត្រី ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា សព​ឈ្មោះ ស្នា ង៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​បាក់​ព្រា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បានមក​ធ្វើការ​ជា​កម្មករសំណង់ នឹង​ស្នាក់នៅ​កន្លែងកើតហេតុ​ខាង​លើ មាន​ប្រពន្ធ​ឈ្មោះ យឹម សំ អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មានកូន​​​ប្រុស​ម្នាក់។​

    លោក ​ជា ដា បាន​បន្តថា ជនរងគ្រោះ​បាន​យក​ខ្សែ​អង្រឹង​ព​ណ៌ខ្មៅ​ចងភ្ជាប់​នឹង​ដើមឈើ​ចងក​សម្លាប់ខ្លួន​តែម្ដង​។ បើតាម​ការបំភ្លឺ​ព​របស់​ប្រពន្ធ​និង​បងប្អូន​ជនរងគ្រោះ​បានឱ្យដឹង​ថា នៅ​ម៉ោង​៩​យប់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៦​ជនរងគ្រោះ​បាន​ផឹកស្រា​តែម្នាក់ឯង​នៅក្នុង​ផ្ទះ រួច​ក៏ដើរ​ចេញពីផ្ទះ​ទៅ​បាត់​មិនដឹង​មូលហេតុ​។​

    ដោយ​មិនឃើញ​ប្តី​មក​ផ្ទះ​វិញ ប្រពន្ធ​បាន​ដើររក​ជុំវិញ​ផ្ទះ និង​តាម​ព្រៃរបោះ​ក្រោយ​ផ្ទះ ស្រាប់​តែ​ប្រទះឃើញ​ប្តី​ចងក ស្លាប់​បាត់ទៅហើយ​។ ករណីនេះ​សមត្ថកិច្ច​អាវុធហត្ថ​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​បន្ត​។ ចំណែក​សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

មតិយោបល់