adverise with khmeread Linmani

នាង Lin Chi Ling និង​អតីត​មិត្ត​ប្រុស​តា​យ​មីង​ស៊ឺ​កំពុង​ស្និទ្ធស្នាល​នឹង​គ្នា​

    ​តារា​តៃវ៉ាន់ នាង​ជៀ​វៃ និង​នាង Shu Qi បាន​រៀបការ​អស់ហើយ​ថ្មីៗ​នេះ ឥឡូវ​សារ​ធារ​ណៈ​ជន​កំពុង​ផ្ដោតលើ​ជីវិត​ស្នេហា​របស់​នាង Chi-Ling ម្ដង​។​

​    ​យោងតាម​វេ​ប​សាយ Asian E-news Portal មាន​ពាក្យ​ចចាមអារ៉ាម​ថា នាង Chi Ling និង​អតីត​ស្នេហ៍​ចាស់​របស់​នាង​គឺ​លោក Jerry Tan (​តា​យ​មីង​ស៊ឺ​) បាន​ផ្សះផ្សា​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​វិញ ហើយ​មាន​អ្នកគាំទ្រ​ជាច្រើន​សង្ឃឹមថា​វា​នឹង​ក្លាយជា​រឿង​ពិត​។​

​    ​យោងតាម​របាយការណ៍​សារព័ត៌មាន​តៃវ៉ាន់ នាង Chi-Ling និង Jerry កំពុង​សិទ្ធ​ស្នាល​នឹង​គ្នា ហើយ​អ្នកគ្រប់គ្រង​នាង​ក៏​កំពុង​គ្រប់គ្រង​អាជីព​របស់ Jerry ផងដែរ​។​

​    ​ខណៈដែល​ពាក្យ​ចចាមអារ៉ាម​នេះ​កើនឡើង​យ៉ាងខ្ពស់ តើ​អាចទៅរួច​ទេ​ដែលថា​អ្នក​ទាំងពីរ​នឹងមាន​ស្នេហា​នឹង​គ្នា​វិញ​?៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់