adverise with khmeread Paper cut 1024

អ្នកវិទ្យាសាស្ត្រ​បកស្រាយ​មូលហេតុ​ដែល​ដៃ​មុត​ក្រដាស​ឈឺចាប់​ខ្លាំង​ហួស​ថ្លែង​

    ​អ្នក​មិនដែល​គិតថា​គ្រាន់តែ​ក្រដាស​សោះ​អាច​មុត​ហើយ​ឈឺចាប់​ខ្លាំង​ប៉ុន្ដែ​បើ​ប្រៀបធៀប​រាល់​ការរំខាន​ទាំងឡាយ​ក្នុង​ជីវិត​មនុស្ស គឺមាន​តែ​ការ​មុត​ក្រដាស​ប៉ុណ្ណោះ​ដែល​ឈឺចាប់​ដ៏​អាក្រក់​ជាងគេ​។​

​    ​ខណៈដែល​វា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ ការ​មុត​ក្រដាស​ធ្វើឱ្យ​របួសស្រាល​តែ​ឈឺចាប់​ខ្លាំង​។ ដូច្នេះ​ហេតុអ្វី​បានជា​មុត​ក្រដាស​ឈឺ​ខ្លាំង​ម្ល៉េះ​?

​    ​ជាការ​ពិត អ្វីដែល​ត្រូវ​ស្តីបន្ទោស​គឺ​ចុង​សរសៃប្រសាទ​។ មនុស្ស​យើង​ទទួល​ការឈឺចាប់​បំផុត​នៅលើ​ចុង​ម្រាមដៃ​ជាង​កន្លែង​ណាៗ​ទាំងអស់​នៅលើ​រាងកាយ​។ រឿងនេះ ប្រហែលជា​អ្នក​បានដឹង​រួចមកហើយ នៅពេល​ព្យាយាម​ចាប់​របស់​ក្តៅ​ខ្លាំង​។ 

​    ​អ្នកជំនាញ​ខាង​ស្បែ​កលោក Hayley Goldbach មកពី​សាកលវិទ្យាល័យ California បាន​ប្រាប់ BBC ថា "​ម្រាមដៃ​គឺជា​មធ្យោបាយ​ដែល​យើង​រុករក​ពិភពលោក​នេះ និង​ជា​មធ្យោបាយ​ដែល​យើង​ធ្វើ​កិច្ចការ​ស្មុ​គ្រ​ស្មាញ​តូចៗ​ទាំងឡាយ ដូច្នេះ​វា​ពិតជា​សម​ហេតុផល​ណាស់ ដែលថា​ចុង​សរសៃប្រសាទ​ប្រមូលផ្តុំ​នៅ​ចុង​ម្រាមដៃ​"​។​

​    ​សរសៃប្រសាទ​នៅ​ចុង​ម្រាមដៃ​នោះ​ត្រូវបាន​គេ​ហៅថា Nociceptor​។ 

​    ​ការ​មុត​ក្រដាស​គឺ​មិន​ជ្រៅ​គ្រប់គ្រាន់​ដើម្បីឱ្យ​រាងកាយ​បញ្ចេញ​យន្តការ​ការពារ​រាងកាយ​បែប​ធម្មជាតិ​ទេ ដូច្នេះ​ការ​ខូច​ចុង​សរសៃប្រសាទ​នឹង​គ្មានអ្វី​មក​ការពារ​បាន​ឡើង ជាហេតុ​ធ្វើឱ្យ​ឈឺផ្សា​ខ្លាំង​ស្ទើរ​ទ្រាំ​មិនបាន​៕

 

adverise with khmeread

មតិយោបល់