adverise with khmeread 1

ចាំ Chris Benoit ទេ​? មាន​អ្នកដឹកនាំ​ភាពយន្ត​ល្បី​មួយរូប​កំពុង​ត្រៀម​ផលិត​ភាពយន្ត​មួយ​អំពី​ប្រវត្តិ​គាត់​សម្លាប់​ប្រពន្ធ​កូន​និង​សម្លាប់​ខ្លួនឯង​

    ​អតីត​អ្នក​កីឡាកាស WWE លោក Chris Benoit ត្រូវបាន​លុប​ពី​សៀវភៅ​កំណត់ត្រា​បន្ទាប់ពី​សម្លាប់​ប្រពន្ធ និង​កូន​របស់គាត់​មុននឹង​ធ្វើអត្តឃាត​ខ្លួនឯង​តាម​ក្រោយ​។​

​    ​ប៉ុន្តែ​រឿងរ៉ាវ​នេះ​ឥឡូវ​ត្រៀម​ប្រែ​ទៅជា​ភាពយន្ត​មួយ ដោយ​និពន្ធ​អំពី​ការ​ប្រែ​ពី​ជើងឯក​ទម្ងន់​ធ្ងន់​ពិភពលោក​ទៅជា​ឃាតករ​សម្លាប់​ក្មេង​ម្នាក់​។ 

​    ​រឿងអាស្រូវ​រយៈពេល​វែង​មួយ​នេះ​ដែលមាន​ចំណង​ថា Crossface ទីបំផុត​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ខណៈ​អ្នករៀបចំ​គម្រោង​បានប្រកាស​ពី​អ្នកដឹកនាំ​រឿង​ម្នាក់​។​

​    ​អ្នកស្រី Lexi Alexander ដែល​បាន​ដឹកនាំ​រឿង Green Street Hooligans និង Punisher: War Zone ត្រូវបាន​ទាក់ទង​សម្រាប់​គម្រោង​ថ្មី​នេះ​នៅក្នុង​ការប្រកាស​មូ​យ​កាលពី​ថ្ងៃ​សុក្រ​ទី ៩ ខែកញ្ញា​នេះ​។​

​    ​គាត់​បាន​ប្រាប់​ផលិតកម្ម IGN ថា "​ខ្ញុំ​ច្បាស់​ខ្លួនឯង​ណាស់​ថា ខ្ញុំ​នឹង​នៅក្នុង TV ជាជាង​វិលត្រឡប់​ទៅ​ពិភព​ល​ភាពយន្ត ព្រោះ​អ្វីៗ​មើលទៅ​ល្អប្រសើរ​ជាង​នៅក្នុង TV ជាពិសេស​រឿង​ភាគ​ទូរទស្សន៍ ប៉ុន្តែ​ស្រាប់តែ​រឿង Crossface រត់​មករក​ខ្ញុំ​។ វា​ជា​រឿង​ពិត​គួរឱ្យ​ក្តុកក្តួល​អំពី​ផល​អវិជ្ជមាន​ក្នុង​កីឡាកាស​។ ខ្ញុំ​មិនអាច​និយាយ​បដិសេធ​ចំពោះ​រឿងនេះ​បានទេ​"​។​

​    ​Benoit មាន​អាយុ ៤០ នៅពេល​គាត់​សម្លាប់​ប្រពន្ធ​ខ្លួន​គឺ​អ្នកស្រី Nancy និង​ច្របាច់ក​កូនប្រុស​អាយុ ៧ ឆ្នាំ​គឺ Daniel នៅ​អំឡុង​ថ្ងៃទី ២២ ដល់ ២៥ ខែមិថុនា ឆ្នាំ ២០០៧​។​

​    ​មុននឹង​ព័ត៌មាន​លម្អិត​ត្រូវបាន​លាតត្រដាង​ស្ថាប័ន WWE បានបង្ហាញ​ឈុត​ឆាក​ដ៏​អស្ចារ្យ​នៅ​សង្វៀន Raw ដើម្បី​គោរព​ដល់ Benoit​។​

​    ​ប៉ុន្តែ​បន្ទាប់ពី​ការសម្លាប់ និង​ធ្វើអត្តឃាត​ខ្លួនឯង​ត្រូវបាន​បញ្ជាក់ ក្រុមហ៊ុន​បាន​សុំទោស​ជា​សាធារណៈ ហើយ​ការ​រំ​ឮ​ក​ឈ្មោះ​របស់ Benoit ត្រូវបាន​ហាមឃាត់​ខណៈ​គាត់​ត្រូវបាន​លុប​ចេញពី​បញ្ជី​កំណត់​ត្រាង​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់