adverise with khmeread 0

John Terry រងរបួសជើងចំពេលជំនួបរវាង Chelsea និង Liverpool មកដល់ថ្ងៃសុក្រខាងមុខនេះ

    ​តោ​ខៀវ Chelsea បាន​ខកខាន​ក្នុងការ​ចាប់យក​បី​ពិន្ទុ​នៅក្នុង​ការងារ​ដ៏​លំបាក​នៅឯ​ទឹកដី​របស់ Swansea ហើយ​លទ្ធផល​មិនមែន​តែ​ជា​បញ្ហា​តែមួយគត់​នោះទេ​ដែល​បានផ្តល់​ការព្រួយបារម្ភ​ទៅដល់​លោក Antonio Conte​។​

​    ​ប្រធាន​ក្រុម​របស់​ក្លឹប John Terry ត្រូវបាន​គេ​ប្រទះឃើញ​ដើរ​ប៉ាំង​ខ្ញើច បន្ទាប់ពី​ទទួលរង​នូវ​បញ្ហា​របួស​កែងជើង​នៅ​ចុងបញ្ចប់​ការប្រកួត Premier League ជាមួយ Swansea ដែល​បញ្ចប់​ក្នុង​លទ្ធផល ២-២ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​

​    ​Terry ត្រូវបាន​ខ្ទាស់​ជើង​ដោយ Leroy Fer ដែលជា​អ្នកស្វែងរក​គ្រាប់​បាល់​ទី​ពីរ​បានសម្រេច​ឱ្យ Swansea គឺជា​អ្នក​ធ្វើឱ្យ​ខ្សែការពារ​កណ្តាល​របស់​តោ​ខៀវ​រងរបួស​។​

​    ​តារាបាល់ទាត់​សញ្ជាតិ​អង់គ្លេស​រូបនេះ មើលទៅ​ហាក់ដូចជា​ស្ថិតនៅក្នុង​អាកា​រៈ​ដ៏​ឈឺចាប់ ខណៈដែល​គាត់​បានធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​របស់ខ្លួន​វិញ បន្ទាប់ពី​អាជ្ញាកណ្តាល​បាន​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​។​

​    ​ហើយ​ប្រធាន​ក្រុម​វ័យ ៣៥​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ចាប់យក​រូបភាព​ស្ថិតនៅក្នុង​ចាកចេញ​ពី​ទឹកដី Liberty Stadium ជាមួយនឹង​ឈើច្រត់ ដែល​បានធ្វើឱ្យ​វត្តមាន​របស់គាត់​សម្រាប់​ជំនួប​ដ៏​សំខាន់​ជាមួយ​ហង្ស​ក្រហម Liverpool នា​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ធ្លាក់ចូល​ទឹក​ក្នុង​ភាពមន្ទិលសង្ស័យ​។​

​    ​Terry បាន​ប្រើប្រាស់​បណ្តាញ​សង្គម Instagram កាលពី​យប់​ថ្ងៃអាទិត្យ​នៅ​អង់គ្លេស​ដើម្បី​សម្តែង​ពី​ការមិនសប្បាយចិត្ត​រប​ស់​គាត់​នៅលើ​ការ​ធាក់​ដ៏​អាក្រក់​មួយ​នេះ ដោយ​គាត់​បាន​ចែកចាយ​រូបភាព​មួយ​សន្លឹក​នៃ​ជើង​របស់គាត់​ហ៊ុំព័ទ្ធ​ទៅដោយ​បង់​រុំ​របួស​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់