adverise with khmeread 1

Jose Mourinho គំរាមដកកីឡាករដែលលេងអន់ចេញឱ្យអស់

    ​Jose Mourinho បាន​ព្រមាន​ខ្លាំងៗ​ថា​នឹង​ដក​កីឡាករ​អន់ៗ​ចេញ​ក្រោយ​ជំនួប Manchester Derby​។​

​    ​អ្នកចាត់ការ​បិសាច​ក្រហម​ថ្មី​រូបនេះ បាន​បញ្ចេញ​ប្រតិកម្ម​ទៅលើ​លទ្ធផល​បរាជ័យ ២-១ ក្នុងផ្ទះ​ក្រោម​ដៃគូ​ប្រជែង​រួម​តំបន់​របស់ខ្លួន​មេឃ​ខៀវ Man City ដោយ​សារភាពថា​កីឡាករ​ធ្លាក់​ជើង​នឹង​បាត់បង់​កន្លែង​របស់ខ្លួន​។​

​    ​ខ្សែប្រយុទ្ធ​វ័យក្មេង Marcus Rashford ដែល​បាន​លើក​ទម្រង់​របស់​បិសាច​ក្រហម​ឡើងវិញ ពេលដែល​គាត់​បាន​ឈាន​ជើង​ចូល​ទីលាន​នៅ​តង់​ទី​ពីរ នឹងត្រូវ​ដំឡើង​តំណែង​ហក់​ចូលក្នុង​ជម្រើស​ទីមួយ បន្ទាប់ពី Mourinho បានទទួល​ស្គាល់​ពី​កំហុស​ដ៏​ធ្ងន់ធ្ងរ​របស់ខ្លួន​ដោយ​ទុកឱ្យ​គាត់​ស្ថិតនៅលើ​កៅអី​បម្រុង​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​    ​អ្នកចាត់ការ​រហស្សនាម Special One រូបនេះ​បាន​បញ្ជាក់ថា "​ទម្រង់​នេះ​គឺជា​កត្តា​ត្រូវ​សម្រេចចិត្ត​។ តើ​ខ្ញុំ​អាច​សម្រេចចិត្ត​របៀប​ម៉េច​? គឺ​មានតែ​ទម្រង់​លេង​ប៉ុណ្ណោះ​ដែលជា​ផ្លូវ​តែមួយគត់​ដែល​អាចឱ្យ​ខ្ញុំ​សម្រេច​ចិត្តបាន​"​។​

​    ​គាត់​បាន​បន្តទៀតថា "​អ៊ីចឹង​ប្រសិនបើ​អ្នក​កំពុង​សួរ​ខ្ញុំ ថា​តើ​ពួកគេ​នឹង​លេង​ជាមួយនឹង Feyenoord (​ក្នុងការ​ប្រកួត​បើកឆាក Europa League វគ្គ​ចែក​ពូ​ល​របស់​បិសាច​ក្រហម​ក្នុង​ទីក្រុង Rotterdam នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​) ចម្លើយ​គឺ​ទេ​។ ហើយ​វា​មិនមែនជា​ការដាក់ទោស​ទៅលើ​ពួកគេ​នោះទេ វា​គឺ​គ្រាន់តែ​ជាការ​សម្រេចចិត្ត​ទាក់ទិន​ទៅលើ​អ្វីដែល​ខ្ញុំ​មាន​ប៉ុណ្ណោះ​។ ហើយ​អ្វីដែល​ខ្ញុំ​មាន​? ទម្រង់​លេង​របស់​ពួកគេ​។ ដូច្នេះ​ជាការ​ពិត​ខ្ញុំ​នឹង​ជ្រើសរើស​កីឡាករ​លេង​ផ្សេងទៀត​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់