adverise with khmeread Siew

បុរស​មហា​សំណាង​! មាន DJ ស្អាត​ស្រឡាញ់​ហើយ ថែមទាំង​ត្រូវ​នាង​ទិញ​ឡាន​ស្ព័​រ​ជា​កាដូ​ឱ្យ​ទៀត​

    ​តារា​ជនជាតិ​ម៉ាឡេស៊ី និង DJ នាង Leng Yein ច្បាស់​ជា​មិត្តស្រី​ចិត្តល្អ​បំផុត​មិន​ធ្លាប់មាន​ហើយ ដែល​ធ្វើឱ្យ​បុរស​ទាំងអស់​ច្រណែន​ជាមួយនឹង​មិត្ត​ប្រុស​របស់​នាង​។​

​    ​មិត្ត​ប្រុស​របស់​នាង​វ័យ ២៣ ឆ្នាំ ឈ្មោះ Peter Siew មកពី​គូ​ឡា​ឡាំ​ពួ និង​ជា​និស្សិត​ច្បាប់​ក្នុង​សាកលវិទ្យាល័យ MMU Melaka ។​

​    ​នាង Leng Yein ថ្មី​នេះ​បាន​ទិញ​កាដូ​ដ៏​មានតម្លៃ​មួយ​ជូន​មិត្ត​ប្រុស​របស់​នាង​នៅ​ថ្ងៃ​ខួបកំណើត​អាយុ ២៣ ឆ្នាំ ហើយ​អ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើល​ចំពោះ​កាដូ​ដែល​នាង​ទិញ​ជូន​មិត្ត​ប្រុស​របស់​នាង​។​

​    ​DJ វ័យ ៣១ ឆ្នាំ​រូបនេះ​បាន​ទិញ​រថយន្ត Mercedes ឥត​ដំបូល​ថ្មី​សន្លាង​មួយ​ជូន​មិត្ត​ប្រុស​របស់​នាង​។ បន្ទាប់ពី​ទិញ​ឡាន​ថ្មី​ឱ្យ​មិត្ត​ប្រុស​រួច នាង​ថែមទាំង​នាំ​គាត់​ទៅ​ហាង CT Motorshop ដើម្បី​ឱ្យគេ​ច្នៃ​បន្ថែម​តាម​ចំណង់​ចំណូលចិត្ត​ទៀត​។​

​    ​មាន​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​មួយចំនួន​បាន​បញ្ចេញមតិ​ថា ហេតុអ្វី​គាត់​មានសំណាង​ម្ល៉េះ​ដែលមាន DJ ស្អាត​ដាច់​គេ​ប្រចាំ​អាស៊ី​បី​ឆ្នាំ​ជាប់​គ្នា ទិញ​ជូន​កាដូ​រថយន្ត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់