adverise with khmeread Baba vanga obama hillary clinton 544875

លោកយាយ​ពិការភ្នែក​នេះ​ពិតជា​ទស្សន៍ទាយ​ត្រូវ​មែន​? Hillary Clinton ឈឺ​ចូល​ពេទ្យ​នាំ​ឱ្យគេ​មាន​មន្ទិល​ពី​អ្នក​ស្នង Obama

    ​Hillary Clinton ត្រូវបាន​គេ​និយាយ​តៗ​គ្នា​នឹង​ជ្រុះ​ចេញពី​ប្រ​ណាំ​ប្រជែង​តំណែង​ប្រធានាធិបតី​ដើម្បី​ជំនួស​លោក Obama បន្ទាប់ពី​លោកស្រី​សន្លប់​ដោយសារ​ជំងឺ​រលាក​សួត​នៅ​ថ្ងៃ​រំលឹក​ខួប​វាយប្រហារ ៩/១១ កាលពី​ថ្ងៃអាទិត្យ​។​

​    ​ក្រុម​អ្នកស្វែងរក​ការពិត​បាន​ព្រមាន​ថា លោក Obama នឹង​ប្រកាស​ច្បាប់អាជ្ញាសឹក ដោយ​ការប្រើប្រាស់​ការគំរាមកំហែង​របស់ ISIS ធ្វើជា​លេស​ដើម្បី​បង្ការ​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ពី​ការ​ក្លាយជា​ប្រធានាធិបតី​។​

​    ​ប្រសិនបើ​វា​ជាការ​ពិត នោះ​ការអះអាង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​នឹងត្រូវ​គ្នា​ជាមួយនឹង​ទំនាយ​របស់​លោកយាយ​ពិការភ្នែក Baba Vanga ដែល​ទាយ​ថា​លោក Obama នឹង​ក្លាយជា​ប្រធានាធិបតី​ចុងក្រោយបង្អស់​របស់​អាមេរិក​។​

​    ​ប្រភព​មួយ​និយាយថា គណបក្ស​ប្រជាធិបតេយ្យ​នឹងធ្វើ​ការប្រជុំ​ជាបន្ទាន់​ដើម្បី​ពិភាក្សា​អំពី​ការជំនួស​លោកស្រី Clinton ដោយសារ​បញ្ហា​សុខភាព​របស់លោក​ស្រី​។​

​    ​លោកស្រី Clinton វ័យ ៦៨ ឆ្នាំ​បាន​លុបចោល​គម្រោង​អញ្ជើញ​ទៅ​រដ្ឋ California ថ្ងៃ​ចន្ទ​នេះ និង​ថ្ងៃស្អែក និង​ចំណែក​ការជួបជុំ​អ្នកគាំទ្រ​ក្នុង​ទីក្រុង Las Vegas នៅ​ថ្ងៃ​ពុធ​ស្ថិតក្នុង​ការសង្ស័យ​នៅឡើយ​។​

​    ​នៅសល់តែ ៥៦ ថ្ងៃ​ទៀត​ទេ​ដល់​ថ្ងៃ​បោះឆ្នោត​ហើយ គណបក្ស​ប្រជាធិបតេយ្យ​ពិបាក​នឹង​ស្វែងរក​បេក្ខជន​ថ្មី​មក​ជំនួស​ណាស់ ដែល​វា​ស្របគ្នា​នឹង​ពាក្យ​ទំនាយ​ថា លោក Barack Obama អាច​នឹង​ក្លាយជា​ប្រ​ធានា​ធិបតេយ្យ​ចុងក្រោយ​របស់​អាមេរិក​។​

​    ​ហើយ​ក៏មាន​របាយការណ៍​មួយ​ថា សភា​អាច​នឹង​ផ្លាស់ប្ដូរ​ថ្ងៃ​បោះឆ្នោត​ក្រោម​មាត្រា​ទី​ពីរ​នៃ​រដ្ឋធម្មនុញ្ញ​។ ប្រសិនបើ​សមាជិកសភា​មិន​ធ្វើការ​សម្រេចចិត្ត​ដល់​ថ្ងៃទី ៣ ខែមករា អាណត្តិ​របស់​ពួកគេ​ក្នុង​តំណែង​នឹង​ផុតកំណត់ ដោយ​បន្សល់ទុក​លទ្ធភាព​ឱ្យ​លោក Obama ក្លាយជា​មេដឹកនាំ​ផ្តាច់ការ​មួយរូប​។ 

​    ​អតីត​បេក្ខជន​ប្រធានាធិបតី​លោក Ben Carson ទស្ស​ទាយ​ថា ការបោះឆ្នោត​នឹងត្រូវ​លុបចោល​ឆ្នាំនេះ​ដោយសារ​ការផ្ទុះ​ឡើង​ភាពអនាធិបតេយ្យ​ក្នុងប្រទេស​ខ្លាំង​ឡើង​។​

​    ​លោកយាយ Baba Vanga ដែល​គេ​ជឿ​លើ​ទំនាយ​របស់​លោកយាយ ៨៥ ភាគរយ បន្ទាប់ពី​ទស្ស​ទាយ​ត្រូវ​អំពី​ថ្ងៃ ៩/១១ និង​ហានិភ័យ​វាយប្រហារ​ដោយសារ ISIS ហើយក៏​បាន​ទស្ស​ទាយ​ថា​ប្រធានាធិបតី​ចុងក្រោយ​របស់​អាមេរិក​គឺជា​ជនជាតិ​អាមេរិក​អាហ្វ្រិក​៕

ប្រភព៖ ដេលីស្តា

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់