adverise with khmeread 14331534 1117742364979304 1233190487 n

ឃាត់ខ្លួនមេក្លោង​ជួញដូរ​គ្រឿងញៀននៅ​ព្រលានយន្តហោះ បំណងនាំ​ថ្នាំញៀន​ជាង១​គីឡូក្រាមចេញទៅ​ម៉ា​កាវ​

    ​ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់​គយ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ថ្លែងថា នៅ​ព្រឹក​មិញ កម្លាំង​គយ​ដែល​ប្រចាំការ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ម៉េ​ឡេ​ស៊ី​ម្នាក់ ដោយ​ធ្វើការ​រឹបអូស​ថ្នាំញៀន​ជាង​១​គីឡូក្រាម​។​

    ​មន្ត្រី​គយ​រូបនេះ បានបញ្ជាក់​ទៀតថា មេក្លោង​ជួញដូរ​គ្រឿងញៀន​រូបនេះ មានបំណង​នាំ​គ្រឿងញៀន​ទៅកាន់​ម៉ា​កាវ ប្រទេស​ចិន​។ សម្រាប់​ការនាំចេញ​ថ្នាំញៀន​ខាងលើនេះ ជនសង្ស័យ​បាន​លាក់​ដោយ​ចងភ្ជាប់​នឹង​ភ្លៅ ប៉ុន្តែ​ដោយសារ​ការស្រាវជ្រាវ​យ៉ាង​ជំនាញ​នោះ ទើប​កម្លាំង​សមត្ថកិច្ច​អាច​បង្ក្រាបបាន​ដដែល​។ នៅពេល​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ កំពុង​បន្ត​សួរនាំ ដើម្បី​តាម​ចាប់​បក្ខពួក​បន្ថែមទៀត​៕​

adverise with khmeread

មតិយោបល់