adverise with khmeread 1

បារមី ៖ បាក់កំពូលត្រៃយ៍ដំបូលព្រះវិហាវត្តវង្គតបុរីសង្កត់គ្រឿងចក្រ

     ភ្នំពេញ ៖ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​មានជំនឿថា ការបាក់​កំពូល​ត្រៃ​យ៍​ដំបូល​ព្រះវិហារ​វត្ត​ព្រះ​បារមី​វ​ង្គ​ត​បុរី បាន​បាក់​ធ្លាក់​សង្កាត់​លើ​គ្រឿងចក្រ​មួយគ្រឿង ខណៈពេលដែល គ្រឿងចក្រ​កាយ​ដី ដើម្បី​ចាក់គ្រឹះ​ពង្រឹង​ព្រះវិហារ​ខាងលើនេះ អាចជា​បារមី​របស់​ព្រះវិហារ​ដែល​អ្នកទទួល​សាងសង់​មិនបាន​រៀបចំ​ពិធីសែនព្រេន​ឲ្យ​បាន​ត្រឹមត្រូវ ។​
    ហេតុការណ៍​នេះ​បង្ក​មាន ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​៧​ខែមករា ឆ្នាំ​២០១៦ ក្នុង​បរិវេណ​វត្ត ដែល​ស្ថិតនៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​ទោះបីជា​យ៉ាងណា​នេះ​ចាត់ទុកជា​សំណាង​ពុំ​បណ្តាល​ឲ្យ​ព្រះសង្ឃ​និង​គ្រហស្ថ រងគ្រោះថ្នាក់​។​
     តាម​ព័ត៌មាន​ឲ្យ​ដឹងថា រយ​:​ពេល​ប្រមាណ​ជាង​១០​ថ្ងៃ​មកហើយ​ព្រះចៅអធិការ​វត្ត​បាន​ហៅ​ជាង ដើម្បី​ជួសជុល​ពង្រីក​ព្រះវិហារ​ឡើងវិញ​។​នៅ​ជំហាន​ដំបូង ជាង​ក៏បាន​យក​គ្រឿងចក្រ មក​កាយ ដី​ដើម្បី​ចាក់គ្រឹះ​ពង្រីក​ព្រះវិហារ​ឲ្យ​ធំ​ទូលាយ ។ ស្រាប់តែ​បាក់​កំពូល​ត្រៃ​យ៍​ដំបូល​ព្រះវិហារ​ផ្នែក​ខាងកើត​ធ្លាក់​មក​ទាំង​ផ្ទាំង សង្កត់​លើ​គ្រឿងចក្រ​តែម្តង​។​
     តាម​ក្រុម​ជាង​បាន​ឲ្យ​ដឹងថា នៅពេលដែល​បាក់​នោះ អ្នកបើកបរ​គ្រឿងចក្រ​ក៏បាន​លោត រត់គេច​ផុតពី​គ្រោះថ្នាក់​។​ចំណែក​ព្រះសង្ឃ ក្រុម​ជាង​ផ្សេងទៀត​ក៏បាន​រត់គេច​ផុតពី​គ្រោះថ្នាក់​ដែរ​។​
    ជុំវិញ​ករណីនេះ ទោះបី​ឧប្បត្តិហេតុ​កើតឡើង​ដោយ​ការធ្វេសប្រហែស​ក៏ដោយ តែ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​នៅតែ​មានជំនឿថា អាច​បណ្តាលមកពី​មិន​ប្រារព្ធ​ពិធី​សែន​ព្រែ​ន​ដល់​បារមី​ព្រះវិហារ​ធំ​ឲ្យ​បាន​ត្រឹមត្រូវ ៕​

adverise with khmeread

មតិយោបល់