adverise with khmeread Everton v tottenham hotspur premier league

Erik Lamela ចង់បានប្រាក់ខែឡើងទ្វេដងដើម្បីបន្តកុងត្រាថ្មីជាមួយ Tottenham

    Erik Lamela ចង់បាននូវកិច្ចព្រមព្រៀងដ៏ធំមួយដែលមានតម្លៃ ១២០.០០០ផោនក្នុងមួយសប្តាហ៍ លើសប្រហែលពីរដងធៀបនឹងប្រាក់ឈ្នួល ៦ម៉ឺនផោនក្នុងមួយសប្តាហ៍របស់គាត់បច្ចុប្បន្ន ដើម្បីបន្តកុងត្រាស្នាក់នៅរបស់គាត់នៅលើទឹកដីរបស់មាន់ខ្នាយមាស Tottenham Hotspurs។

    ក្រុមទីក្រុងឡុងដ៍ខាងជើងនេះចង់ឱ្យខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lamela របស់ពួកគេក្លាយជាកីឡាករចុងក្រោយបំផុតដែលប្តេជ្ញាលេងអស់ពីចិត្តសម្រាប់ក្លឹប។

    អ្នកចែកបាល់ Christian Eriksen និងខ្សែការពារកណ្តាល Jan Vertonghen បានចុះហត្ថលេខាកុងត្រាថ្មីជាមួយក្លឹបរួចជាស្រេច ខណៈដែលខ្សែបម្រើកណ្តាលអង់គ្លេស Kyle Walker ក៏ត្រូវគេជឿជាក់ថានឹងយល់ព្រមសំណើរបស់ក្លឹបផងដែរ។

    ប៉ុន្តែ Lamela ដែលត្រូវបានបង្ខំឱ្យចូលទៅក្នុងគម្រោងការរបស់អ្នកចាត់ការ Mauricio Pochettino និងជាកីឡាករដែលអ្នកគាំទ្រពេញចិត្តខ្លាំងជាងគេ តែមិនទាន់បានយល់ព្រមជាមួយនឹងសំណើថ្មីនោះនៅឡើយទេ៕

 

adverise with khmeread

មតិយោបល់