adverise with khmeread Manchester united v manchester city premier league

ក្រោយចាញ់ Man City កីឡាករថ្លៃបំផុតរបស់ពិភពលោក Paul Pogba និយាយថា "យើងអត់ចាញ់ទេ យើងកំពុងដកពិសោធន៍"

    Paul Pogba បានទទូចថា បិសាចក្រហម Manchester United នឹងត្រឡប់ទៅរកភាពខ្លាំងវិញ បន្ទាប់ពីការបរាជ័យក្នុងជំនួប Manchester Derby របស់ពួកគេកាលពីថ្ងៃសៅរ៍។

    កូនក្រុមរបស់លោក Pep Guardiola បានគ្របដណ្តប់ការប្រកួតស្ទើរទាំងស្រុងនៅក្នុងតង់ទីមួយ ហើយនឹងក្លាយទៅជាការប្រកួតមួយដែលត្រូវបានគេចាត់ទុកថាមិនមានសំណាងសម្រាប់ពួកគេដែលអាចបញ្ចប់ការប្រកួតទៅត្រឹមលទ្ធផលជ័យជម្នះ ២-១។

    កីឡាករមួយចំនួនរបស់បិសាចក្រហមបានធ្លាក់ទម្រង់លេងមួយដ៏គួរឱ្យកត់សម្គាល់ រួមទាំង Pogba ដែលបានបដិសេធផ្តល់បទសម្ភាសន៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីនោះផងដែរ។

    ទោះជាយ៉ាងណាក្តី តារាបាល់ទាត់អន្តរជាតិបារាំងថ្លៃដាច់គេនាពេលបច្ចុប្បន្នរូបនេះ បានចាប់យកប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីផ្តល់ជូនអ្នកគាំទ្ររបស់ខ្លួននូវព័ត៌មានមួយដើម្បីបញ្ជាក់ពីស្ថានភាពរបស់ខ្លួន។

    Pogba បានសរសេរបញ្ជាក់ថា "រដូវកាលគឺទើបនឹងចាប់ផ្តើមប៉ុណ្ណោះ យើងមិនបានចាញ់នោះឡើយ យើងកំពុងដកពិសោធន៍។ United ប្រឹងប្រែងឡើង!"៕ 

 

adverise with khmeread

មតិយោបល់