adverise with khmeread Unnamed

រញ្ជួយ​ដី​វាយប្រហារ​កូរ៉េខាងត្បូង​អំបាញ់មិញ​

    ​ក្រុង​សេ​អ៊ូ​ល​៖ មាន​រញ្ជួយ​ដី​កម្រិត ៥,៤ រិ​ច្ឆ​ទ័​រ​មួយ​កើតឡើង​នៅ​ភាគខាងត្បូង​ប្រទេស​កូរ៉េ​ខាង​ត្រូ​ង​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី ១២ នេះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ភូគព្ភសាស្ត្រ​អាមេរិក (US Geological Survey)​។​

​    ​រដ្ឋបាល​ឧតុនិយម​ប្រទេស​កូរ៉េ​បានឱ្យដឹងថា​នឹងមាន​រញ្ជួយ​ដី​ទី​ពីរ​ខ្ពស់ជាង​មុន​នៅ​កម្រិត ៥,៦ វ៉ិ​ច​ទ័​រ​មកពី​ក្រោយ​ទៀត​។​

​    ​រញ្ជួយ​ដី​កើតឡើង​នៅ​ម៉ោង​ប្រហែល ១១ និង ៣០ នាទី (​ម៉ោង ៧:០០ យប់​ស្រុក​ខ្មែរ​) នៅ​ចំណុចកណ្ដាល​ភាគ​អាគ្នេយ៍​ទីក្រុង Gyeongju​។​

​    ​ព័ត៌មាន​បឋម​មិនទាន់មាន​របាយការណ៍​បញ្ជាក់ថា មាន​អ្នក​បាត់​ខ្លួន​ឬ​របួស​នៅឡើយ​ទេ​៕

ប្រភព៖ channelnewsasia

adverise with khmeread

មតិយោបល់