adverise with khmeread 1

ថ្លើមធំ! ស្ត្រី​ម្នាក់​ជួញដូរ​គ្រឿងញៀន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​ជាប់​ខ្នោះ​

    កណ្តាល ៖ ប៉ូលិស​ខេត្តកណ្តាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​កាលពីថ្ងៃទី​១២ ខែ​កញ្ញា​ ឆ្នាំ​២០១៦​ វេ​លា​ម៉ោ​២រសៀល​ករណី​ក្នុងករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ចំណុច​ក្នុង​ពន្ធនា​គារ​ខេត្តកណ្តាល។



    ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ សាត បូរ៉ា​នី ភេទ​ស្រី អាយុ​៦១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល។ ​វត្ថុតាង​ចាប់យក​ថ្នាំញៀន​ (​ម៉ា​ទឹកកក​) ១០​កញ្ចប់ មធ្យម​, ​គ្រាប់ស្វាយ​០២​គ្រាប់ សម្រាប់​លាក់​គ្រឿងញៀន​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មន្ត្រី​អនុរក្ស​ពន្ធនាគារ​ប្រចាំការ​នៅ​ច្រក​ត្រួតពិនិត្យ​ពន្ធនាគារ​ ខេត្តកណ្តាល ​មានការ​សង្ស័យ​ទៅលើ​ឈ្មោះ សាត បូរ៉ា​នី (​ត្រូវជា​ម្តាយ​) ដែល​មក​សួរសុខទុក្ខ​ទណ្ឌិត​ឈ្មោះ ជឹម រដ្ឋា ហៅ​កែប ជាប់ទោស​ពីបទ លួច មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា ប្រព្រឹត្ត​នៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១១ សង្ស័យ​មាន​នាំសារ​ធាតុ​ញៀន​ខុសច្បាប់​ចូលក្នុង​ពន្ធនាគារ។​

    ប៉ូលិស​ប​ន្ថ​ថា ដោយ​ទទួលបាន​កិច្ចសហការ​ពី​មន្ត្រី​ពន្ធនាគារ​ខេត្តកណ្តាល​, មន្ត្រី​ជំនាញ បាន​ចុះ​សហការ​និង​ធ្វើការ​ត្រួត​ពិន​ត្យ​លើ​គ្រាប់ស្វាយ​ដែល​ជនសង្ស័យ​បាន​លាក់​គ្រឿងញៀន​នៅ​ខាងក្នុង បាន​១០​កញ្ចប់ មធ្យម។ ​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​កម្លាំង​ជំនាញ​កំពុង​បន្ត​នីតិវិធី ចាត់ការ​តាម​នីតិវិធី​ច្បាប់។ ​កន្លងមក​ទណ្ឌិត​ខាងលើ​ធ្លាប់ធ្វើ​ការជួញដូរ​គ្រឿង​ញៀន​នៅ​ក្នង​ពន្ធនាគារ​៧​ដង​រួចមកហើយ៕

adverise with khmeread

មតិយោបល់