adverise with khmeread Unnamed %281%29

កីឡា​វាយ​សី ពានរង្វាន់​លោក​លី កុសល រកឃើញ​កីឡាករ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃ​ចន្ទ​នេះ​

    ភ្នំពេញ ៖ ការប្រកួត​កីឡា​វាយ​សី ដណ្ដើម​ពានរង្វាន់ លោក លី កុសល ប្រធាន​សហព័ន្ធ​លើក​ទី​៣ ប្រចាំឆ្នាំ២០១៦ ត្រូវបាន​គណៈកម្មការ​បច្ចេកទេស​រកឃើញ​កីឡាករ កីឡាការិនី​ខ្លាំងៗ ដើម្បី​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល និង​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​ព្រឹត្តិការណ៍​នេះ​បាន​បើក​ឱ្យ​ដំណើរការ​ពេញ​១​ថ្ងៃ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ នៅ​ទីលាន​វាយ​សី​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។​

    គណៈកម្មការ​បច្ចេកទេស​បាន​ឱ្យ​ដឹង​លទ្ធផល​ថា អ្នក​ដែល​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ គឺ​វិ​ញ្ញា សា​ប្រកួត​ឯក​ក្ត​ជន​បុរស អាយុ​៣៩​ឆ្នាំ​ចុះ មាន​កីឡាករ ទេ​ព្យ ចាន់​ម៉ា​រា ក្លឹប ខេត្តកំពង់ឆ្នាំង ត្រូវ​ជួប​ប្រកួត ជាមួយ​កីឡាករ ចាន់ សរ​លីដា មក​ក្លឹប​ព្រះខ័ន​រាជ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ សម្រាំង​ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់ ព្រ័ត្រ​។​

    ១​ប្រកួត​ទៀត ប្រកួត​ឯក​ក្ត​ជន​បុរស​ដដែល កីឡាករ អេង ភារ​ម្យ ក្លិប​បឹងកេត ត្រូវ​ជួប​ជាមួយ​កីឡាករ ស៊ឹម វិ​សី មកពី​ក្លឹប​ខេត្ត​កំពង់​ឆ្នាំ​។ វិញ្ញាសា​វាយ​គូរ​បុរស​អាយុ​៣៩​ឆ្នាំ​ឡើង កីឡាករ យ៉ាន កុសល ចាប់​ដៃគូ ជាមួយ​កីឡាករ វណ្ណ សាវ​ណ្ណី មកពី​ក្លិប​កំពង់​ឆ្នាំ ជួប​ប្រកួត​ជាមួយ​កីឡាករ ដែន ទិ​ត្យរ​ស្មី និង កីឡាករ សៀង គឹមហុង មកពី​ក្លិប​មុន្នី​ស្ថាបនា ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដណ្តើម​កៅអី ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ។​

    រីឯ​មួយ​ប្រកួត ទៀត កីឡាករ ផាត់ សីហា និង​កីឡាករ ង៉ែត ថា​រ័ត្ន មកពី​ក្លឹប​មុន្នី​ស្ថាបនា ត្រូវ​ជួប​ប្រកួត​ជាមួយ កីឡាករ ទាវ យ៉ុង​វណ្ណៈ និង​កីឡាករ ចេង ភារ​ម្យ មកពី​ក្លឹប​ត្រពាំង​ស្រែ​។ វិញ្ញាសា​វាយ​គូ​បុរស​អាយុ​៤០​ទៅ​៥០​ឆ្នាំ កីឡាករ លឹម កៅ និង ហាន វុទ្ធី មកពី​ក្លឹប​ព្រះខ័ន​រាជ ជួប​ប្រកួត ជាមួយ​កីឡាករ អ៊ុំ ឆៃ​លឹម និង កីឡាករ អ៊ុង ស៊ីម៉ន់ មកពី​ក្លឹប​ខេត្តមណ្ឌលគិរី​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​កីឡាករ អ៊ុក គឹម​លក្ខិណា និង​កីឡាករ សា​រិ សារី​ណូ មកពី​ក្លិប​ត្រពាំង​ស្រែ ជួប​ជាមួយ​កីឡាករ យឹម ដា​រិ​ន និង​កីឡាករ គង់ ម៉េង មកពី​ក្លឹប​ពហុកីឡាដ្ឋាន​ជាតិ​។ វិញ្ញាសា​ប្រកួត​វាយ​គូរ​បុរស​អាយុ​៥០​ឆ្នាំ​ឡើង កីឡាករ សេង ប៊ុនលី និង​កីឡាករ​យ៉ុង​យ៉េ មកពី​ក្លិប​ខេត្ត​កំពង់​ឆ្នាំ​ជួប​ប្រកួត​ជាមួយ​កីឡាករ ហែម បូរ៉ា និង កីឡា ករ កែវ បុប្ផា មកពី​ក្លិប​ប​ណ្ឌ​ល​គិរី​។ ក្រៅពីនេះ​ក៏មាន​ជាច្រើន​ប្រកួត​ទៀត ដែល​ត្រូវ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ ព្រ័ត្រ នៅថ្ងៃនេះ​ដែរ​។​

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​វាយ​សី ពានរង្វាន់​លោក​លី កុសល ឆ្នាំ​២០១៦​នេះ មាន​កីឡាករ​ចូល រួម​ចំនួន​៩៧​នាក់ និង​កីឡាការិនី ១៤​នាក់​៕​

adverise with khmeread

មតិយោបល់