adverise with khmeread Unnamed %284%29

ពានរង្វាន់ SCT Sport Complex ប្រចាំ​ខែកញ្ញា​បន្ថែម​ពីរ​ប្រភេទ​កីឡា​បន្ថែមទៀត​

    ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា ដណ្ដើម​ពានរង្វាន់ SCT Sport Complex របស់​ក្រុមហ៊ុន​7NG ឃុំ​វិហារ​សួរ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​កាលពីពេល​កន្លងទៅ​ធ្លាប់​តែមាន​៣​ប្រភេទ​កីឡា គឺ​ប្រណាំងសេះ ប្រណាំង ម៉ូតូ និង​កីឡាបាល់ទាត់​នោះ នៅ​ខែកញ្ញា​នេះ​បាន​បន្ថែម​២​ប្រភេទ​កីឡា​ទៀត គឺ​ប្រ​ណាំ​រថយន្ត​ឆ្លងកាត់ ឧ​ប​ស័គ្គ OFF-Road និង​រត់ប្រណាំង​២​វិញ្ញាសា​។​

    អស់​រយៈពេល​៨​ខែ​រួចមកហើយ ដែល​ពានរង្វាន់  SCT Sport Complex បាន​ដំណើរ​ប្រកបដោយ​ជោគ ជ័យ​តាម​ដំណាក់កាល​នីមួយៗ​ជា​បន្តបន្ទាប់ ហើយ​សម្រាប់​ខែកញ្ញា ដែល​បាន​ធ្វើឡើង​កាលពី​ចុង​សប្តាហ៍​កន្លង ទៅ​ថ្មីៗ​នេះ បា​នប​ញ្ជូ​ល​បន្ថែម​២​ប្រភេទ​កីឡា​ប្រណាំង​រថយន្ត OFF-Road និង​រត់ប្រណាំង​២​វិញ្ញាសា គឺ​វិញ្ញាសា រត់ប្រណាំង​សម្រាប់​កុមារ និង​វិញ្ញាសា​រត់​សម្រាប់​វ័យ​ចាប់ពី​៣០​ឆ្នាំ​ដល់​៥០​ឆ្នាំ ដែល​គោលដៅ​នៃ​ការបន្ថែម ទាំងនេះ គឺ​ដើម្បី​រួមចំណែក​ជាមួយ​លើកកម្ពស់ និង​អភិវឌ្ឍ​វិស័យ​កីឡា​នានា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​កាន់តែ​រីក​ច​ម្រើ​បន្ថែមទៀត​។ 

    លោក ស្រី ច​ន្ធូ នាយក​ក្រុមហ៊ុន 7NG ដែលជា​ស្ថាបនិក​រៀបចំ​ព្រឹត្តិការណ៍ កីឡា SCT Sport Complex មានប្រសាសន៍ថា សម្រាប់​ការចំណាយ​ក្នុង​រយៈពេល​១​ខែ លើ​ប្រាក់រង្វាន់​លើក ទឹកចិត្ត និង​ការរៀបចំ​កីឡា​ពី​៤​ទៅ​៥​ប្រភេទ​កីឡា​នេះ ប្រមាណ​២​ម៉ឺន​ដុល្លារ ហើយ​ក្នុង​១​ឆ្នាំ​ត្រូវ​ចំណាយ ប្រហែល ២៤​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ពីព្រោះ​លោក​គិត​ណា​ការប្រកួត​នៅ​ប្រទេស​ណា​ក៏​គេ​មាន​ប្រាក់រង្វាន់ លើកទឹកចិត្ត​ដូចគ្នា​ផងដែរ​។    


   
    នាយក​ក្រុមហ៊ុន 7NG រូបនេះ​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា “ នេះ​ជា​លើក​ទី​១ ដែល ក្រុមហ៊ុន​របស់ខ្ញុំ​បាន​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត និង​រត់ប្រណាំង​។ ខ្ញុំ​មិន​សង្ឃឹមថា ការចូល រួម​របស់​កីឡាករ​យានយន្ត ជា​លើក​ទី​១​នេះ មាន​រថយន្ត​រហូតដល់​១៥​គ្រឿង​នេះ​ទេ ដោយ​ខ្ញុំ​រំពឹងថា មាន​អ្នក​មក​ចូលរួម​ត្រឹម ៤ ទៅ ៥ ឡាន​ទេ ប៉ុន្តែ​ដោយសារ​យើង​ស្រឡាញ់ និង​ចូលចិត្ត​លេង​កីឡា​ដូចគ្នា ពួកគាត់​ក៏បាន​មក​ចូលរួម​ប្រកួត​ជាមួយ​កម្មវិធី​យើង ហើយ​ខាង​ម៉ូតូ និង​សេះ ក៏​ពួកគាត់​បានមក​ចុះឈ្មោះ​ជាមួយ​យើង​ដែរ ។​

    អញ្ចឹង​មានន័យថា ទីលាន SCT Sport Complex របស់​យើង​បាន​ក្លាយជា​កន្លែង​ក្នុងការ​បណ្តុះបណ្តាល​ថ្នាល​កីឡា​គ្រប់​ប្រភេទ ខណៈ​ប្រជាពលរដ្ឋ​មានការ​ពេញចិត្ត​លើ​ការរៀបចំ​ការប្រកួត​កីឡា​របស់​យើង​យ៉ាងខ្លាំង ព្រោះ​បើ​ទោះ​ពួកគាត់ មិនអាច​ប្រកួត​បាន ប៉ុន្តែ​កូន និង​ក្មួយ​គាត់ បាន​ចូលរួម​ការប្រកួត​រប​ស់​យើង ហេតុនេះ​នៅ​ខែ​បន្តបន្ទាប់​ទៀត យើង​នឹង​ព្យាយាម​បង្កើត​ឱ្យមានការ​ប្រកួត​កីឡា​ផ្សេងៗ​ទៀត តាម​ស្ថានភាព​ជាក់ស្តែង និង​តាម​ការអភិវឌ្ឍ​ទីលានកីឡា​របស់​យើង ដែល​យើង​អាច​ទទួលយកបាន ហើយ​ការចំណាយ​ទៅលើ​ការរៀបចំ និង​ការផ្តល់​ប្រាក់រង្វាន់​ផ្សេងៗ​”​។​

    សម្រាប់​ប្រភេទ​កីឡា​ប្រណាំងសេះ 7NG បានរៀបចំ​ឱ្យ​មានការ​ប្រកួត​ប្រចាំខែ​នីមួយៗ ដើម្បី​រក​សេះ​ល្អៗ​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើមយក​ទឹកប្រាក់ ១,៥០០០ ដុល្លារ ក្នុង​ខែធ្នូ ឆ្នាំ​២០១៦ នេះ​។ ចំណែកឯ ការរត់​ប្រណាំង ដែលមាន​ការចូលរួម​ពី​អ្នកស្រុក​នោះ ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ផងដែរ​។​

    សូមបញ្ជាក់ថា លទ្ធផល​ការប្រកួត​កីឡា​ប្រចាំ​ខែកញ្ញា​នេះ សម្រាប់​កីឡា​ប្រណាំងសេះ ក្រុម​A ដែល មាន​សេះ​កម្រិត​អាជីព ១០​ក្បាល​ចូលរួម​នោះ ជ័យលាភី​លេខ​១ បាន​ទៅ​សេះ​ម្ចាស់ផ្ទះ Chanel, លេខ​២ បាន ទៅ​សេះ Kenzo និង​លេខ​៣ បាន​ទៅ​សេះ Wachai មកពី​ថៃ​ដូចគ្នា​។ ចំណែក​ការប្រកួត​បាល់ទាត់​មិត្តភាព ក្រុម​ម្ចាស់ផ្ទះ 7NG បាន​យកឈ្នះ​ក្រុម Akira ដោយ​លទ្ធផល ៧​ទល់​០​។ 

    រីឯ​កីឡា​ប្រណាំង​ឡាន ចំណាត់ថ្នាក់ លេខ​១ កីឡាករ រស្មី​, លេខ​២ បាន​ទៅ​កីឡាករ សំបូរ និង​លេខ​៣ បាន​ទៅ​កីឡាករ លី​ហេង​។ ចំពោះ​លទ្ធផល ប្រណាំង​ម៉ូតូ​ត្រូវ​ឆ្លងកាត់​ការប្រកួត​សន្សំ​ពិន្ទុ​ប្រចាំខែ​រហូត​រកឃើញ​កីឡាករ​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ដើម្បី​ឈានទៅ ប្រកួត​ដណ្តើម​ប្រាក់រង្វាន់​ធំ​ប្រចាំឆ្នាំ​តែម្ដង៕​

adverise with khmeread

មតិយោបល់